

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុម Tiffy Army FC សុទ្ធតែរកបានជ័យជម្នះដូចគ្នានៅថ្ងៃបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ នៅសប្ដាហ៍ទី៥ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ លើ២ទីលានផ្សេងគ្នា។
ដោយឡែកសម្រាប់កម្មមវិធីប្រកួតនៅល្ងាចនេះ នឹងមាន ៣គូទៀតប្រជែងគ្នានៅលើកទីលាន៖
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ណាហ្គាវើលដ៍ វេលាម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន AIA, KMH Park
-បឹងកេត ប៉ះ គិរីវង់សុខសែនជ័យ វេលាម៉ោង ៦:០០នាទីល្ងាច នៅពហុកីឡាដ្ឋានជាតិ
-វិសាខា ប៉ះ ភ្នំពេញក្រោន វេលាម៉ោង ៦:០០នាទីល្ងាច នៅកីឡដ្ឋាន ព្រីនស៍

លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣៖
-ព្រៃវែង ០-៣ កងយោធពលខេមរភូមិន្ទ ម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺ ម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀង
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មានមានសមាជិកចំនួន១០ក្រុម ដោយប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ហើយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ដើម្បីបន្តសន្សំពិន្ទុយកជើងឯក ប្រចាំរដូវកាល៕
