
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៥ ហើយនៅរាត្រីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ស្របពេលភ្នំពេញក្រោន និងបឹងកេត ដណ្តើមបាន៣ពិន្ទុ ស្របពេល ISI និងណាហ្គា ចែកគ្នាម្នាក់១ពិន្ទុ។
លទ្ធផលថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៖
-អាយ អេស អាយ ដង្កោសែនជ័យ ១-១ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន AIA, KMH Park
-បឹងកេត ២-០ គិរីវង់សុខសែនជ័យ នៅពហុកីឡាដ្ឋានជាតិ
-វិសាខា ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍។
ខណ:លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣៖
-ព្រៃវែង ០-៣ កងយោធពលខេមរភូមិន្ទ ម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺ ម៉ោង ៦:០០នាទីយប់ នៅកីឡដ្ឋានខេត្តស្វាយរៀង៕

