សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អនុសាសន៍ ឱ្យស្ថាប័នសាធារណថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ រួមទាំងវត្តអារាម និងសាលាបុណ្យជាដើម វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាម៉ោង៧:០០ព្រឹក នាថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ។

តំបន់ប្រាសាទកោះកេរ បានក្លាយជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាអំឡុងនៃសម័យប្រជុំលើកទី៤៥ របស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ សម្ដេចក៏អំពាវនាវដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងបណ្ដាញសារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា ប្រាសាទកោះកេរ មានទីតាំងស្ថិតនៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រសាទនេះ ជាអតីតមូលដ្ឋានរាជធានីបុរាណនាសតវត្សរ៍ទី១០ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ នាឆ្នាំ៩២១នៃគ្រឹស្តសករាជ។ ព្រះអង្គបានគ្រងរាជផ្លូវការពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ មុនមានការផ្លាស់ប្ដូររាជធានី មកតាំងនៅក្រុងអង្គរ៕

Share.