ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ដែលប្រទេសចិនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។

ស្របពេល ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកប៉ះយក្សឥណ្ឌា ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច នៅទីលាន China Textil City Sport Centre Gymnasium។

កម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣៖
-ថ្ងៃទី១៩ ខែកញ្ញា កម្ពុជា ប៉ះ ឥណ្ឌា វេលាម៉ោង ៦:០០នាទីល្ងាច
-ថ្ងៃទី២១ ខែកញ្ញា កម្ពុជា ប៉ះ កូរ៉េខាងត្បូង វេលាម៉ោង ៣:៣០នាទីរសៀល។

ឈុតផ្លូវការរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣៖

ព្រឹត្តិការណ៍ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែលកម្ពុជាបានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕

Share.