សិល្បៈជាតិ​៖ កាល​ពីពេល​ថ្មីៗ​នេះ​ ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា​ លោក​ជំទាវ ឧកញ៉ា ទ្រី​ ដាណា បាន​ចេញ​មក​ទម្លាយ​រឿង​ដែល​អ្នក​នាង​បាន​ចាយ​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ជួយ​យិតយោង​ ប៊ុត​ សីហា ដែល​ជា​មនុស្ស​មាន​សមត្ថភាព​ផ្នែក​ចម្រៀង​មួយ​រូប ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ ​​ជា​លទ្ធផល​​ទីបំផុត​ប៊ុត​ សីហា មិន​កែចរិត ធ្វើ​ឱ្យ​លោក​ស្រី​ចាយ​​លុយ​ដោយ​អសាបង់។ យ៉ាង​ណា​មិញ​ស្ត្រី​ជា​អ្នក​ជំនួញ​​ដ៏​លេចធ្លោរូប​នេះ​ បាន​ចេញ​មក​ទម្លាយជា​បន្ត​ទៀត​ថា​អ្នក​នាង​​ចំណាយ​លុយ​សុទ្ធ​ ៥​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ឡាន​មួយ​គ្រឿង។ តើ​អ្នក​នាង​ទិញ​រថយន្ត​ខ្លាញ់​គោ​ថ្មី​នេះ​ ចង់​កាដូ​ឱ្យ​អ្នក​ណា? តើ​អ្នក​ណា​គឺជា​មនុស្ស​ដែល​មាន​សំណាង​ទទួល​បាន​កាដូ​នោះ​?

នៅ​ក្នុង​ការ​បង្ហោះ​វីដេអូ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ម្សិលមិញ​នេះ​ លោក​ជំទាវ​ឧកញ៉ា ទ្រី ដាណា អគ្គនាយិកា​ក្រុមហ៊ុន ដាណា ទ្រី បាន​ធ្វើ​ឱ្យ​មហាជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​អ្នក​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំងព្រោះ​ក្រៅ​ពី​ការ​ចែក​រំលែក​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួនជាមួយ​នឹង​អ្នក​គាំទ្រ​​ហើយ​នោះ អ្នក​នាង​ ​ក៏​បានសម្ញែង​លុយដុល្លារ​​សុទ្ធ​ចំនួន​ ៥ដុំ​ ដែល​មាន​តម្លៃ​ស្នើ​នឹង​៥​ម៉ឺន​ដុល្លារ​​ ថែម​ទាំង​ទម្លាយ​តាម​រយៈ​វីដេអូ​ខ្លីមួយ​នេះដែរថា​អ្នក​នាង​ នឹង​យក​លុយ​សុទ្ធ​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៅ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​។ ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាង​ រថយន្ត​ខ្លាញ់គោ ដែល​អ្នក​នាង​ជះលុយ​ទិញ​នោះ​ គឺ​សម្រាប់​យក​ធ្វើ​ការ​ Surprise នៅ​ក្នុង​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខាងមុខ​នេះ​ ពោល​គឺ​ចែករង្វាន់​ដល់​អ្នក​មាន​សំណាង​ ជា​​អតិថិជន​ដែល ​​ជា​​គាំទ្រ​សារ៉ាយ​សមុទ្រ NNP ដោយ​ក្រៅ​ពី​នោះ​ក៏​មាន​រង្វាន់​ជា​ច្រើន​មុខ​ផ្សេងៗ​ទៀត​ផងដែរ​។

ក្រោយ​ឃើញ​មាន​ការ​សម្ញែង​លុយ​ទាំង​បាច់​ៗ​ របស់​អ្នក​នាង​ ទ្រី ដាណា ហើយ​នោះ​គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​ពោល​សរសើរ​អ្នក​នាង​ចំពោះ​ទឹក​ចិត្តល្អ​ ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​ចូល​មក​តិះទៀន​ចំពោះ​អ្នក​នាង​ដូច​គ្នា​ដែរ ដោយ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​អ្នក​នាង​ ចាយ​តែ​លុយ​ដុល្លារ​ ធ្វើ​ឱ្យ​បាត់លុយ​ខ្មែរ​នៅ​លើ​ទីផ្សារ​៖ «សូមចាយលុយខ្មែរ។ខ្លះទៅលោកអ្នកមានបាត់លុយខ្មែរទៅណាអស់ហើយ»។

សូម​ជម្រាបជូន​ថា​ អ្នក​នាង ទ្រី ដាណា បច្ចុប្បន្នក្រៅពី​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​និង​មមាញឹក​ហើយ​នោះ អ្នក​ក៏​កំពុង​តែ​បោះ​ជំហាន​នៅក្នុងវិស័យ​សិល្បៈ​សម្ដែង​ ដោយ​អ្នក​នាង​បាន​សម្ដែង​ជា​តួ​ឯក​ស្រី​​នៅ​ក្នុង​ភាពយន្ត​ភាគ​រឿង​ «តាមចាប់ស្នេហ៍» ចាប់ដៃ​គូ​ជាមួយ​នឹង​​តារាសម្ដែង​រូប​សង្ហា សេង មង្គល ដែល​ជា BA ​ផលិតផល​​នៅ​ក្នុង​​ក្រុម​ហ៊ុន​ ដាណា ទ្រី ផង​ដែរ៕

Share.