សិល្បៈ​អន្តរជាតិ៖ ខណៈនេះ​មិន​ថា​រង្គៀក​ខ្លួន​ធ្វើ​អ្វី​ក៏​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍ សម្រាប់​តារា​សម្ដែង​រូប​ស្រស់​ Lady Prang ឬ​អ្នក​ទស្សនា​ភាពយន្ត​ថៃ​និយម​ហៅ​ថា​ម៉ែយីង ចាន់វ៉ាត ព្រោះ​បច្ចុប្បន្ន​រឿង​ភាគ​ «Bongha Sari» ភាពយន្ត​ដែល​កញ្ញា​សម្ដែង​ជាមួយ​នឹង​កំលោះ​ Jes កំពុង​ចាក់​បញ្ចាំង​ ហើយ​កេរ្តិ៍ឈ្មោះ​កញ្ញា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដែល​ស្នេហា​៤​ឆ្នាំ​រវាង​ Jes និង​ Vill ដើរ​ដល់​ផ្លូវ​បញ្ចប់​ថា​ជា​ជន​ទី​៣​ផង​ដែរ​។

ថ្វី​ត្បិត​កំលោះ​ Jes ចេញ​មក​បដិសេធ​ដាច់​អហង្កាតាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នឹង​បណ្ដា​សារព័ត៌មាន​ផ្សេងៗ​ថា​ការ​ដែល​ស្នេហា​របស់​ខ្លួន​និង​អតីត​សង្សារ​បែក​គ្នា​ មិន​មាន​ពាក់​ព័ន្ធ​នឹង​ជន​ទី៣​ និង​ទំនាក់ទំនង​ខ្លួន​ជាមួយ​នឹង​ Lady Prang ដែល​ជា​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​ក្ដី​។

ថ្មីៗ​នេះ​កញ្ញា​ ប្រាង ​បាន​បង្ហោះ​ឃ្លីបវីដេអូ​ឈុត​ក្រៅ​ឆាកដើម្បី​ប្រូម៉ូត​ផ្សព្វផ្សាយ​ភាពយន្ត​ជាមួយ​នឹងរូប​ភាព​ផ្អែមល្ហែម​នៅ​ខាងក្រោម​ទឹក​ព្រម​ជាមួយ​នឹង​ Caption ថា​ «ណេះ! យក​រូប​ភាព​ក្រៅ​ឆាក​ឈុត​ក្រោម​ទឹក​ថ្ងៃ​នេះ​មក​ផ្ញើ​ @jesjpp #บุหงาส่าหรีep10 ថ្ងៃនេះ​រឿង​ល្អ​មើល​អត់» ក្រោយ​ការ​បង្ហោះ​នេះ​ធ្វើ​ឱ្យ​អ្នក​ដែលចាប់​គូ​និង​​ចូលតួ​នាំ​គ្នារំភើប​ញាប់​ញ័រ​ជា​ខ្លាំង​ ប៉ុន្តែ​អ្នក​ដែល​មិន​ពេញ​ចិត្ត​បាន​ចូល​មក​តិះទៀន​ថា​៖ «ម៉េច​មិន​ប្រកាស​ថា​ស្រលាញ់​គ្នា​តែម្ដង​ទៅ​ កុំ​មក​និយាយ​ថា​ដើម្បី​ផ្សព្វផ្សាយ​រឿង​ រឿង​ផ្សេង​មិន​ឃើញ​ប្រូម៉ូត​ច្រើន​ដល់​ថ្នាក់​នេះ​»

ក្រោយ​មាន​ការ​លើក​ឡើង​បែប​នេះ​ អ្នក​គាំទ្រ​របស់​កញ្ញា​ Prang មិន​បណ្ដោយ​ឱ្យ​រឿង​នេះ​កន្ល​ង​ហួស​នោះ​ទេ​ ពួកគេ​បាន​ចេញ​មក​ការពារ​ Idol យ៉ាង​ច្រើន​ ដោយ​បាន​តប​ត​ត្រលប់​ទៅ​វិញ​ថា​៖ «ម៉េច​ថា​រឿង​ផ្សេង​អត់​បង្ហោះ​ផ្សព្វផ្សាយ​ បង្ហោះ​មួយ​គំនរ​​ វគ្គ​ដែល​គូ​ជាមួយ​បងប៉ាន់​ ក៏​មាន​អ្នក​ចាប់​គូ​មិន​តិច​នោះ​ទេ​។ អត់​ឃើញ​ឬ​តាំង​ចិត្ត​ចាប់​កំហុស​ ពេល​គេ​មាន​សង្សារ​ក៏​គេ​បង្ហោះ​រូប​ឱប​ជាមួយ​អ្នក​ផ្សេង​ រហូត​ត្រូវ​បាន​ចាប់​គូ​ ហើយ​កើត​អី? គេ​ស្រលាញ់​គ្នា​ឬអត់​គឺជា​រឿង​របស់​គេ​ ជីវិត​របស់​គេ​ ត្រលប់​ទៅ​សំរាក​វិញ​ទៅ​ ស្ត្រេស​មែន​ ស្រែកចេញ​មក​»

យ៉ាង​ណា​មិញ​មក​ដល់​ពេល​នេះ​រឿង​រ៉ាវ​រវាង​ Jes និង​ Vill គឺ​បាន​ចប់​សព្វគ្រប់​ហើយ​ ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​ចាំ​តាមដាន​គឺ​មាន​តែ​ម្យ៉ាង​គត់​ តើ​ Jes និង​ Prang ពិត​ជា​ស្ថិត​ក្នុង​ដំណាក់​កាល In-Love ក្រៅ​សាច់​រឿង​ដូច​ការ​សង្ស័យ​របស់​អ្នក​គាំទ្រ​មែន​ឬ​អត់?

Share.