ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើត្រូវបានរន្ទះបាញ់ បង្កជាអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នង នៅក្នុងតំបន់រមណីដ្ឋានក្បាលឆាយ ស្ថិតនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ

តាមអាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ផ្ទះដែលបានឆាបឆេះខាងលើនោះមានម្ចាស់ឈ្មោះ សឹម ផាន់ណូ ប្រពន្ធឈ្មោះ សំ ផល្លី អាយុ៤១ឆ្នាំ ខណៈពេលដែលរន្ទះបាញ់ និងបង្កជាអគ្គិភ័យឆេះផ្ទះនោះ គឺពួកគាត់ដែលម្ចាស់ផ្ទះពុំនៅផ្ទះនោះទេ ទើបសំណាងល្អមិនបង្កឱ្យមានអ្នករបួស គឺឆេះខូចខាតអស់សម្ភារៈនិងទ្រព្យសម្បត្តិមួយចំនួន។

ទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ផ្លាកទីន ៥ជី លុយខ្មែរ៤០០០០០ (បួនសែន)រៀល ប្លង់ដីមួយចំនួន និង កុំព្យូទ័រមួយគ្រឿង។ តាមការចុះស្រាវជ្រាវពីកន្លែងកើតហេតុអាជ្ញាធរបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋខាងលើគឺពិតជាបណ្តាលឲ្យរន្ទះបាញ់ពិតប្រាដកមែនពុំមែនជាករណីអ្វីផ្សេនោះទេ៕

អត្ថបទ៖ ព្រះសីហនុ

Share.