ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានប្រកាសតែងតាំងលោក Julian Nagelsmann ជាគ្រូបង្គោលថ្មី កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រៀមសម្រាប់វគ្គជម្រុះ Euro 2024។

មុនតែងតាំងលោក Julian Nagelsmann ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ បានប្រកាសចែកផ្លូវជាមួយលោក Hansi Flick កាលពីថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីចាញ់ជប៉ុន ៤-១ នៅកីឡដ្ឋាន Volkswagen Arena ប្រទេសអាល្លឺម៉ង់។

ខណ:លោក Hansi Flick បានក្លាយជាគ្រូបង្វឹកដំបូងគេរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលត្រូវបានបណ្តេញចេញពីតំណែង គិតចាប់តាំងពីឆ្នាំ១៩២៦ មកម្ល៉េះ។

លោក Julian Nagelsmann បច្ចុប្បន្នមានវ័យ៣៦ឆ្នាំ ធ្លាប់ដឹកនាំក្រុមដូចជា៖

  • 2016–2019 TSG Hoffenheim
  • 2019–2021 RB Leipzig
  • 2021–2023 Bayern Munich។

៧ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះ២ ស្មើ១ និងចាញ់៤៖
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-០ ប៉េរូ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-៣ បែលហ្សិក​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ៣-៣ អ៊ុយក្រែន​
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព ប៉ូឡូញ ១-០ អាល្លឺម៉ង់
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ០-២ កូឡុំប៊ី
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ១-៤ ជប៉ុន
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មិត្តភាព អាល្លឺម៉ង់ ២-១ បារាំង៕

Share.