ល្ងាច​នេះ​សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) នឹង​ត្រូវ​ប៉ះម្ចាស់ផ្ទះបឹងកេត នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) សម្រាប់​ជំនួប​សប្ដាហ៍ទី៦ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

មុនជួប​គ្នា​ល្ងាច​នេះគ្រូបង្គោលក្លិបTiffy Army លោក ភា សុភ័ត្រ្តា បង្ហាញចំណាប់អារម្មណ៍ជុំ​វិញ​ការ​ត្រៀមខ្លួន​​ថា៖ «សម្រាប់​ការ​ប្រកួត​ពី​មួយ​ប្រកួតទៅមួយប្រកួត Tiffy Army កាន់​តែ​ប្រសើរឡើង​ ក្រៅ​ពីលទ្ធផល គឺ​ពាក់ព័ន្ធ​និង​ជំនឿជឿជាក់​រវាង​គ្រូ និង​កីឡាករ ទី១ កីឡាករ​ជឿលើក Game Plan របស់​គ្រូ និង​ទី២ ខ្ញុំជឿជាក់​លើកកម្រិត​ការ​លេង​របស់​ពួក​គាត់​»។

ខាង​ក្រោម​នេះ​ជា​ចំណាប់​អារម្មណ៍​ទាំង​ស្រុង​របស់លោក ភា សុភ័ត្រ្តា គ្រូបង្គោក្លិបTiffy Army ៖

បច្ចុប្បន្ន Tiffy Army ឈរ​នៅ​ចំណាត់​ថ្នាក់​លេង​៥ ដោយ​ឆ្លង​កាត់​ ៥ប្រកួត​ ឈ្នះ២ ស្មើ ១និង​ចាញ់ ២ មាន ៧ពិន្ទុ។ ខណ:​បឹង​កេត​ ឈរចំណាត់​ថ្នាក់ ៣ ឆ្លង​កាត់ ៥ប្រកួត ឈ្នះ ៣ ស្មើ ១ ចាញ់ ១ មាន​ ១០ពិន្ទុ៕​

Share.