
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្តាហ៍ទី៦ ដោយលទ្ធផលបញ្ចប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មាន Tiffy Army បានយកឈ្នះ បឹងកេត និងក្លិបបាល់ទាត់ខេត្តព្រៃវែង បានយកឈ្នះ អង្គរថាយហ្គឺរ។
លទ្ធផលបញ្ចប់ការប្រកួត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សប្ដាហ៍ទី៦៖


ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

