ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់់សប្តាហ៍ទី៦ ស្របពេលម្ចាស់ផ្ទះ វិសាខា រងបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ក្នុង លទ្ធផល ០-១ នៅកីឡដ្ឋានព្រីនស៍ នារាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

៦ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឈ្នះ៦ មាន១៨ពិន្ទុពេញ ខណ:៦ប្រកួតចុងក្រោយរបស់វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy ឈ្នះ៣ និងចាញ់៣ មាន៩ពិន្ទុ។

លទ្ធផលថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា៖
– ណាហ្គាវើលដ៍ ១-១ គិរីវង់សុខសែនជ័យ
– វិសាខា ០-១ ព្រះខ័នរាជស្វាយរៀង

លទ្ធផលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា៖
– អង្គរថាយហ្គឺរ ១-២ ព្រៃវែង
– បឹងកេត ៣-៤ Tiffy Army៕

Share.