ការប្រកួតពានរង្វាន់ Cambodian League 2 បានបញ្ចប់ការប្រកួតសប្តាហ៍ទី២ ហើយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា ក្រុមវិសាខា គឺ​ជាក្រុមតែមួយគត់ ដែល​មិន​ទាន់​ទទួលបានកាតពិន័យពីអាជ្ញាកណ្ដាលចំនួន ៨រូប​ ខណ:កាតដែលចេញពីសំណាក់អាជ្ញាកណ្ដាមាន​ចំនួន ២១កាត។

ទន្នន័យក្រុម​ដែល​បាន​ពិន័យកាតគិត្រឹមសប្ដាហ៍ទី២៖

  • ឡាយហ្វ ខេត្តព្រះសីហនុ ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
  • ក្លិបបាល់ទាត់ អង្គរស៊ីធី ទទួលបានកាត ៤សន្លឹក កាតក្រហម គ្មាន
  • សមាគមកីឡាបាល់ទាត់ យុវជន​ ខ.ភ.ម (ខ) ទទួលបានកាត ៤សន្លឹក កាតក្រហម គ្មាន
  • ក្លិបបាល់ទាត់សៀមរាប ទទួលបានកាត ៤សន្លឹក កាតក្រហម ១សន្លឹក
  • សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ទទួលបានកាត ២សន្លឹក កាតក្រហម គ្មាន
  • មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ ទទួលបានកាត ២សន្លឹក កាតក្រហម គ្មាន
  • អាយ អេស អាយ ដង្កោសែនជ័យ “ខ” ទទួលបានកាត ១សន្លឹក កាតក្រហម គ្មាន
  • ក្លិបកីឡាបាល់ទាត់ វិសាខា​(ខ) គ្មានកាតពិន័យ

ឆ្លងកាត់​ការប្រកួតសប្ដាហ៍ទី២ រួចមក ក្រុមវិសាខា (ខ) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ជា​ក្រុម​ដែលមិនទាន់ចាញ់ ហើយបន្តឈរកំពូលតារាង គិតត្រឹមសប្តាហ៍ទី២ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង ២ប្រកួត មាន៦ពិន្ទុ។

ពានរង្វាន់ Cambodian League 2 រដូវកាលឆ្នាំ២០២៣-២៣ បានចាប់ផ្តើមការប្រកួតពីថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៣ រហូតដល់​ខែមិនា ឆ្នាំ២០២៤ មាន៨ក្រុមចូលរួមប្រកួត ប្រើប្រាស់​រូប​មន្ត​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ហើយ​ក្រុមដែលមានភាគរយពិន្ទុខ្ពស់​ជាង​គេនឹង​ក្លាយជា​ម្ចាស់​ពាន​រង្វាន់​ប្រចាំ​រដូវ​កាល​២០២៣-២៤៕

Share.