ក្រុមបាល់ទះជម្រើសជាតិអ៊ីរ៉ង់ យកឈ្នះម្ចាស់ផ្ទះចិន ៣សិត១ នៅវគ្គផ្តាច់ព្រ័ត្រ (19-25, 25-14, 25-22, 26-24) កាលពីថ្ងៃទី២៦ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ នៅទីលាន Linping Sports Centre Gymnasium។

វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទះ Asian Games៖
-ថ្ងៃទី២៦ ខែកញ្ញា ចិន ១-៣ អ៊ីរ៉ង់ នៅទីលាន Linping Sports Centre Gymnasium វេលាម៉ោង ៧:៣០នាទីយប់។

វគ្គដណ្តើមយកលេខ៣៖
-ថ្ងៃទី២៦ ខែកញ្ញា ជប៉ុន ៣-១ កាតា នៅទីលាន Linping Sports Centre Gymnasium វេលាម៉ោង ២:៣០នាទីរសៀល។

ទស្សនាវីដេអូហាយឡាយបាល់ទះអ៊ីរ៉ង់ យកឈ្នះចិន ៣-១៖

https://youtu.be/7XKvcafk0ic

វគ្គដណ្តើមយកលេខ៥៖
-ថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌា ០-៣ ប៉ាគីស្ថាន នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ៦:៣០នាទីល្ងាច។

វគ្គដណ្តើមយកលេខ៧៖
-ថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌូនេស៊ី ២-៣ កូរ៉េខាងត្បូង នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ២:៣០នាទីរសៀល។

វគ្គដណ្តើមយកលេខ៩៖
-ថ្ងៃទី២៦ ខែកញ្ញា កាហ្សាក់ស្ថាន ៣-០ ថៃ នៅទីលាន China Textil City Sport Centre Gymnasium វេលាម៉ោង ១០:៣០នាទីព្រឹក។

វគ្គដណ្តើមយកលេខ១១៖
-ថ្ងៃទី២៥ ខែកញ្ញា ចិនតៃប៉ិ ៣-១ បារ៉ែន នៅទីលាន Linping Sports Centre Gymnasium។

Share.