អគ្គីសនីកម្ពុជា ប៉ះ ព្រៃវែង (រូបថត៖CNCC)

ក្រុម​បាល់ទាត់អាស៊ីអឺរ៉ុប អង្គរថាយហ្គឺរ អគ្គីសនីកម្ពុជា ព្រៃវែង សុទ្ធ​តែ​រក​បាន​ម្នាក់​១​ពិន្ទុ​ដូចគ្នា​ក្នុង​សប្ដាហ៍​ទី១០ នៃ​ពានរង្វាន់​​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កក្កដា ឆ្នាំ ២០២១។

ក្រុម​អាស៊ី​អឺរ៉ុប បាន​​ប្រកួត​ស្មើ​គ្នា ២ទល់២ ជាមួយ​អង្គរថាយហ្គឺរ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ខណៈ​កីឡាករ​​កាម៉េរ៉ូន Abbee Ndjoo និង វ៉ាន់ វីត បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​អាស៊ីអឺរ៉ុប ហើយ​ក្រុម​អង្គរថាយហ្គឺរ រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ ឡុង ម៉េងហាវ និង​កីឡាករ ប្រេស៊ីល Eliel da Cruz។

ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​អគ្គីសនីកម្ពុជា វិញ​បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​​ខេត្ត​ព្រៃវែង ដោយ​លទ្ធផល ០ទល់០ លើ​ទីលាន​អគ្គីសនីកម្ពុជា ម្តុំ​ទួលសង្កែ។

លទ្ធផល​​សប្ដាហ៍​ទី១០ នេះ​ថ្ងៃ​សៅរ៍ ម្សិលមិញ​ក្រុម​​សូលទីឡូអង្គរ ស្មើ​គ្នា​ជាមួយ​ណាហ្គាវើល ៣-៣ ក្រុម​គីរីវង់សុខសែនជ័យ ចាញ់​ព្រះខ័នរាជស្វាយរៀង ៦ទល់០ និង​ក្រុម​ភ្នំពេញក្រោន ស្មើ​គ្នា​ជាមួយ​វិសាខា ៣ទល់៣។

ចំណែក​ប្រកួត​បន្ទាប់​ក្នុង​សប្ដាហ៍​ទី១០ នេះ​ដែរ​ក្រុម​ បឹងកេត ត្រូវ​ជូប​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន Cambodia Airways Stadium នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.