សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅ​ថ្ងៃ​ទិ២៧ ខែកញ្ញានេះ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចុង​ក្រោយ ​របស់ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ប្រមូលផ្តុំបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃ​ទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេសអ៊ូសបេគីស្ថាន។

បញ្ជី​ឈ្មោះ​កីឡាករ​ចុង​ក្រោយ ​របស់ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ខាងក្រោម៖

ព្រឹត្តិការណ៍ ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ធ្វើ​ឆ្នាំនេះ​ដោយ​ក្រុមចូល​រួម​ចំនួន ​៣១ ត្រូវ​​ចាប់​ចូល​តាម​ពូល​នីមួយៗ ដើម្បីប្រកួត​ជម្រុះ ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​ ១៦​ឡើង​ទៅ​ជុំ​បន្ត​ស្វែង​រក​ជើង​ឯក។

ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុងពូល G ជាមួយអ៊ូបេគីស្ថាន, អ៊ីរ៉ាក់ និង​ម៉ា​ឡេស៊ី ក្នុង​ការ​ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024។

សម្រាប់​ក្រុម​កម្ពុជា​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​នេះ​ចំនួន១​លើក​គឺ​នៅ​ឆ្នាំ​២០០៤ ដែល​ម៉ាកាវ ជា​ម្ចាស់​ផ្ទះ ដោយ​កាល​នោះ​កម្ពុជា ស្ថិត​ក្នុង​ពូល A ​ជា​មួយ​អ៊ីរ៉ង់, អ៊ូបេគីស្ថាន,​ឥណ្ឌូណេស៊ី និង​ហុងកុង។ ជា​លទ្ធផល​កម្ពុជា ឈ្នះ​ហុងកុង ៨-៤ តែ​ចាញ់​​អ៊ូប៊ែគីស្ថាន ១៣-១ ហើយ​បន្ត​ចាញ់​អ៊ីរ៉ង់ ២៤-១ និង​ចាញ់​ឥណ្ឌូណេស៊ី ៥-២។

ពានរង្វាន់​នេះ​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម៉្លេះ ដោយ​​ក្រុម​ជប៉ុន ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រទេស​គុយវ៉ែត ជា​ម្ចាស់​ផ្ទះ ស្រប​ពេល​ដែល​ក្រុម​អ៊ីរ៉ង់ ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​១២​សម័យកាល៕

Share.