ក្លិបបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe បានយកឈ្នះមេឃខៀវ Manchester City ក្នុងលទ្ធផល ១-០ នៃពានរង្វាន់ EFL Cup ឬ Carabao Cup នៅជុំទី៣ នៅរាត្រីថ្ងៃទី២៧ ឈានចូលព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

១គ្រាប់ជ័យជម្នះស៊ុតដោយខ្សែប្រយុទ្ធ Alexander Isak នៅកីឡដ្ឋាន St James’ Park ស្របពេលនៅជុំទី៤ នៃពានរង្វាន់ EFL Cup ក្លិបបាល់ទាត់ Newcastle United នឹងត្រូវប៉ះ Manchester United ជាបន្តទៀត។

វីដេអូហាយឡាយ Newcastle ១-០ Man City៖

លទ្ធផលការនៃពានរង្វាន់ EFL Cup ឬ Carabao Cup នៅជុំទី៣៖

វគ្គជម្រុះជុំទី៤៖

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.