ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់សប្តាហ៍ទី៦ ហើយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា លោក ឃួន វីរៈ និងលោក ជី សាមឌី ជាអាជ្ញាកណ្តាល ដែលបង្ហាញខ្លួនបានចំនួន ៦សប្តាហ៍ ខណៈកាតកើនដល់ ១០៥សន្លឹក ស្របពេលដែល លោក ភាវ ភា ជាអាជ្ញាកណ្តាល ដែលចាយកាតក្រហម ២សន្លឹកមុខគេ។

ខាងក្រោមនេះជាបញ្ជីឈ្នោះ អាជ្ញាកណ្តាលបង្ហាញខ្លួន ត្រឹមសប្តាហ៍ទី៦៖
១. លោក ឃួន វីរៈ កាត់ក្តី៦ប្រកួត ចាយកាតលឿង ២៣សន្លឹក កាតក្រហម ១សន្លឹក

២. លោក ឃិន ឧសីហា ​កាត់ក្តី៤ប្រកួតចាយកាត ១៥សន្លឹក

៣. លោក ហោ ប៊ុនថង កាត់ក្តី៣ប្រកួត ចាយកាតលឿង១៦សន្លឹក ក្រហម១សន្លឹក

៣. លោក ជី សាមឌី កាត់ក្តី៦ប្រកួត ចាយកាតលឿង១៣សន្លឹក ក្រហម១

៤. លោក ជួប វិសាល កាត់ក្តី៤ប្រកួត ចាយកាតលឿងសរុប១៤សន្លឹក

៥. លោក អ៉ីវ ទីណា កាត់ក្តី៣ប្រកួត ចាយកាតលឿង ៨សន្លឹក

៦. លោក ភាវ ភា កាត់ក្តី១ប្រកួត ចាយកាតលឿង៧សន្លឹក ក្រហម ២សន្លឹក

៧. លោក ថន ថាវ័ន្ត កាត់ក្តី ៣ប្រកួតចាយកាតលឿង ៩សន្លឹក ក្រហម ១សន្លឹក

ដោយឡែកសម្រាប់ក្រុមវិញឃើញថា បឹងកេត ជាក្រុមដែលត្រូវពិន័យកាតច្រើនជាងគេ ពោលគឺមានចំនួន ចំនួន១៥សន្លឹក ក្នុងចំណោមកាតសរុបចំនួន ១០៥សន្លឹក។

ខាងក្រោមនេះជាក្រុមដែលទទួលពិន័កាតពីសំណាក់លោកអាជ្ញាកណ្តាល៖

១. បឹងកេត ទទួលបានកាតលឿង ១៥សន្លឹក
២. ភ្នំពេញក្រោន ទទួលបានកាតលឿង ១៤សន្លឹក កាតក្រហម ១សន្លឹក
៣. គិរីវង់សុខសែនជ័យ ទទួលបានកាតលឿង ១១សន្លឹក កាតក្រហម ២សន្លឹក
៤. អង្គរថាយហ្គឺ ទទួលបានកាតលឿង ១១សន្លឹក ក្រហម១សន្លឹក
៥. ព្រៃវែង ទទួលបានកាតលឿង ១០សន្លឹក
៦. ណាហ្គាវើលដ៍ ទទួលបានកាតលឿង ១០សន្លឹក
៧. អាយ អេស អាយ ដង្កោរសែនជ័យ ទទួលបានកាតលឿង ៩សន្លឹក
៨. វិសាខា ទទួលបានកាតលឿង ៩សន្លឹក
៩. ព្រះខ័នរាជស្វាយរៀង ទទួលបានកាតលឿង ៩សន្លឹក
១០. កងយោធពលខេមរភូមិន្ទ ទទួលបានកាតលឿង ៧សន្លឹក។

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣ ២៤ មាន១០ក្រុមចូលរួមប្រកួត ប្រើប្រាស់​រូប​មន្តវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល។

Share.