ក្រុម​អេហ្ស៊ីប អ៊ីរ៉ង់ អ៊ូប៊ែគីស្ថាន និង​ម្ចាស់​ផ្ទះ​​ថៃ សុទ្ធ​តែ​ឈ្នះ​ដូចគ្នា​ក្នុង​ប្រកួត​បើក​ឆាក​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញ​នេះ។

លទ្ធផល​ពូល A៖
អ៊ូបេគីស្ថាន ៦-៣ កូសាវ៉ូ
ថៃ ៦-៤ ​ម៉ូហ្សាំប៊ិកលី
លទ្ធផល​ពូល B
អេហ្ស៊ីប ១-០ តាហ្ស៊ីគីស្ថាន
ពូល អ៊ីរ៉ង់ ៥-០ លីទុយអានី

https://www.youtube.com/watch?v=iPqZzAfCXF4
https://www.youtube.com/watch?v=-9l4EFhXvkQ
https://www.youtube.com/watch?v=k7WNr66x-DQ&t=11s

ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​ក្នុង​នោះ​ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិកលី ហើយ​ពូល B មាន​លីទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​អ៊ីរ៉ង់ ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.