បឹងកេត ជា​ក្រុម​ទទួល​បាន​កាតពិន័យ​ច្រើន​ជាងគេ មាន ១៧សន្លឹក កាតក្រហម ១សន្លឹក ក្នុង​ចំណោម​កាត​សរុបចំនួន ១២២សន្លឹក ពី​សំណាក់​អាជ្ញាកណ្ដាល ៩រូប​ កាត់​សេក្ដីទាំង ៣៥ប្រកួត នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤

ខាងក្រោមនេះជាចំនួនគ្រាប់បាល់តាមក្រុមនីមួយៗរកបាន ៖

១. បឹងកេត ពិន័យកាត ១៧សន្លឹក កាតក្រហម ១សន្លឹក
២. អង្គរថាយហ្គឺរ ពិន័យកាត ១៦សន្លឹក កាតក្រហម ២សន្លឹក
៣. ភ្នំពេញក្រោន ពិន័យកាត ១៥សន្លឹក កាតក្រហម ១សន្លឹក
៤​. ណាហ្គាវើលដ៍ ពិន័យកាត ១៣សន្លឹក កាតក្រហម ១សន្លឹក
៥. គិរីវង់សុខសែនជ័យ ពិន័យកាត ១២សន្លឹក កាតក្រហម ២សន្លឹក
៦. ព្រៃវែង ពិន័យកាត ១១សន្លឹក កាតក្រហម គ្មាន
៧. ព្រះខ័នរាជស្វាយរៀង ពិន័យកាត ១១សន្លឹក កាតក្រហម គ្មាន
៨. វិសាខា ពិន័យកាត ១០សន្លឹក កាតក្រហម ២សន្លឹក
៩. អាយ អេស អាយ ដង្កោរសែនជ័យ ពិន័យកាត ៩សន្លឹក កាតក្រហម គ្មាន
១០. កងយោធពលខេមរភូមិន្ទ ពិន័យកាត ៨សន្លឹក កាតក្រហម គ្មាន។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុម​មិនទាន់ចាញ់ ដោយ​ឈ្នះ៦ ជាប់គ្នា ឈ្នះ Tiffy Army ២-០ ឈ្នះភ្នំពេញក្រោន ២-១ ឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះ ISI ២-១ ឈ្នះអង្គរថាយហ្គឺរ ៥-២ និងឈ្នះវិសាខា ១-០ បច្ចុប្បន្នឈរកំពូលរតារាង មាន១៨ពិន្ទុពេញ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤៕

Share.