គិរីវង់សុខសែនជ័យ ជា​ក្រុម​ទទួល​បាន​បាល់ជ្រុង​ (Conner) ច្រើន​ជាងគេ មាន ៤៨លើក ក្នុង​ចំណោមបាល់ជ្រុង​ (Conner) សរុបចនួន ៣៧៩លើក ចេញ​ពី​ក្រុម​ទាំង​អស់ ដោយ​ឆ្លងកាត់​ការ​ប្រកួតទាំង ៣៥ប្រកួត បញ្ចប់សប្ដាហ៍ទី៧ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤

ខាងក្រោមនេះជាចំនួនទាត់បាល់ចេញពីជ្រុង (Conner) តាមក្រុមនីមួយៗ៖

១. គិរីវង់សុខសែនជ័យ ទាត់បាល់ជ្រុងចំនួន ៤៨លើក
២. ភ្នំពេញក្រោន ទាត់បាល់ជ្រុងចំនួន ៤៥លើក
៣. ព្រៃវែង ទាត់បាល់ជ្រុងចំនួន ៤៣លើក
៤​. ព្រះខ័នរាជស្វាយរៀង ទាត់បាល់ជ្រុងចំនួន ៤១លើក
៥. អង្គរថាយហ្គឺរ ទាត់បាល់ជ្រុងចំនួន ៤០លើក
៦. វិសាខា ទាត់បាល់ជ្រុងចំនួន ៤០លើក
៧. បឹងកេត ទាត់បាល់ជ្រុងចំនួន ៣៨លើក
៨. ណាហ្គាវើលដ៍ ទាត់បាល់ជ្រុងចំនួន ៣៤លើក
៩. អាយ អេស អាយ ដង្កោរសែនជ័យ ទាត់បាល់ជ្រុងចំនួន ២៥លើក
១០. កងយោធពលខេមរភូមិន្ទ ទាត់បាល់ជ្រុងចំនួន ២៥លើក។

តារាងចណាត់ថ្នាក់ បញ្ចប់សប្ដាហ៍ទី៧៖

គិរីវង់សុខសែនជ័យ ឆ្លងកាត ៧ប្រកួត​កន្លង​មក មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​សោះ ចាញ់វិសាខា ២-០ ស្មើ​ជាមួយ Tiffy Army ១-១ ចាញ់អង្គរថាយហ្គឺរ ២-០ ចាញ់ព្រៃវែង ២-១ ចាញ់បឹងកេត ២-០ ស្មើ​ជាមួយ ណាហ្គាវើលដ៍ ១-១ និង​ចុង​ក្រោយ ចាញ់អាយ អេស អាយ ដង្កោសែនជ័យ​ ១-០ បច្ចុ​ប្បន្ន​នៅចំណាត់ថ្នាក់លេខ ១០ មានតែ ២ពិន្ទុប៉ុណ្ណោះ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤៕

Share.