អតីត​ខ្សែ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឃួន ឡាបូរ៉ាវី បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ហើយ ក្រោយ​សម្រាក​ព្យាបាល​អស់​ប្រមាណ​១៣​ថ្ងៃ​នៅ​នៅ​មណ្ឌល​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ព្រែកព្នៅ ក្នុង​រាជធានី​ភ្នំពេញ។

សំណេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ ឃួន ឡាបូរ៉ាវី បញ្ជាក់​ថា៖«ក្រុម​គ្រួសារ​របស់​ខ្ញុំ បាន​ជា​សះ​ស្បើយ ​ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​អស់​គ្នា​ហើយ​សូម​អរគុណ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​ព្យាបាល​ពួក​គាត់​អោយ​បាន​ជា​សះស្បើយ​និង​អរគុណ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​កន្លែង​សំរាក​ព្យាបាល​រួម​ទាំង​អាហារ​ផង​ដែរ​ហើយ​ក៏​សូម​អរគុណ​ដល់​បង​ប្អូន​ដែល​បាន​ជូន​ពរ​អោយ​ពួក​គាត់​កន្លង​មក»។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០២១ ថ្មី​ៗ​នេះ ឃួន ឡាបូរ៉ាវី បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា​ក្រុម​គ្រួសារ​ខ្លួន​​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ស្រប​ពេល​​ដែល​មាន​​សមាជិក​រហូត​ដល់​៦នាក់ ក្នុង​នោះ​មាន​ភរិយា និង​កូន​របស់​គេ​២រូប​ទៀត​ផង៕

Telegram-Troryorng
Share.