ឆ្លងកាត់ ៣៥ប្រកួតបញ្ចប់សប្ដាហ៍ទី៧ អ៊ុំ វិចិត្រ របស់​ភ្នំពេញក្រោន ជាប់ងារជាអ្នកចាំទី រក្សា​សំណាញ់​ទី (Clean Sheets) បាន​ ៣លើកមុន​គេ ក្នុង​ចំណោម ១៦លើក នៃពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ក្នុង​នោះបញ្ជីឈ្មោះអ្នកចាំទីរក្សា Clean Sheets ទាំង ១៦លើករួម​មានដូចខាងក្រោម៖

១. អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន រក្សា Clean Sheets ចំនួន ៣លើក
២. វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ២លើក
៣. កែវ សុខសិលា របស់វិសាខា រក្សា Clean Sheets ចំនួន ២លើក
៤. ហ៊ុល គឺមហ៊ុយ របស់វិសាខា រក្សា Clean Sheets ចំនួន ១លើក
៥. គង់ ចាន់វុទ្ធី របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ១លើក
៦. សាំង ហាន់ឃុន របស់ព្រៃវែង រក្សា Clean Sheets ចំនួន ១លើក
៧. នុន ណាត របស់អង្គរថាយហ្គឺរ រក្សា Clean Sheets ចំនួន ១លើក
៨. សោម សុគន្ធដារ៉ា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
៩. ពេជ្រ តារា របស់ Tiffy Army រក្សា Clean Sheets ចំនួន ១លើក
១០. ថា ច័ន្ទរិទ្ធី របស់បឹងកេត រក្សា Clean Sheets ចំនួន ១លើក
១១. អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheets ចំនួន ១លើក
១២. ឆេង ចាន់ថា របស់ ISI ដង្កោរសែនជ័យ រក្សា Clean Sheets ចំនួន ១លើក

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់់សប្តាហ៍ទី៧ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុម​មិនទាន់ចាញ់ បច្ចុប្បន្ន​ឈរកំពូលរតារាង មាន១៨ពិន្ទុពេញ៕

Share.