នៅថ្ងៃពុធ នេះថា ទាហាន ២៣នាក់បានបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងតាមរយៈជ្រលងភ្នំក្នុងរដ្ឋ Sikkim ភាគឦសាន ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ទាហានឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារតែពពកបានចុះអ័ព្ទភ្លាមៗ នៅលើបឹង Lhonak នៅភាគខាងជើងរដ្ឋ Sikkim ទឹកជំនន់បានកើតឡើងភ្លាមៗ នៅក្នុងទន្លេ Teesta ដោយបណ្ដាលឱ្យទាហាន ២៣នាក់ ត្រូវគេបានរាយការណ៍ថា បានបាត់ខ្លួន ហើយរថយន្តមួយចំនួនបានលិច»។

កងកម្លាំងឥណ្ឌាបានបន្ថែមថា «ប្រតិបត្តិការស្វែងរកកំពុងដំណើរការ ដើម្បីស្វែងរក និងជួយសង្រ្គោះអ្នកកំពុងបាត់ខ្លួន នៅតំបន់ដាច់ស្រយាលស្ថិតនៅជិតព្រំដែនប្រទេសឥណ្ឌាជាមួយប្រទេសនេប៉ាល់ ហើយបឹង Lhonak ស្ថិតនៅមូលដ្ឋាននៃផ្ទាំងទឹកកកក្នុងកំពូលភ្នំព្រិល ដែលព័ទ្ធជុំវិញភ្នំ Kangchenjunga ដែលជាភ្នំខ្ពស់បំផុតទី៣ របស់ពិភពលោក។

​ទន្ទឹមនោះ ទំនប់ Chungthang បានបើកទ្វារទឹក មាន​ន័យ​ថា​ ទឹក​ទន្លេ​មាន​កម្ពស់​ខ្ពស់​ជាង​ធម្មតា​ជាង ៤,៥ម៉ែត្រ​ហើយ។ ទឹកជំនន់ភ្លាមៗ គឺជារឿងធម្មតានៅក្នុងរដូវខ្យល់មូសុង ដែលចាប់ផ្តើមនៅក្នុងខែមិថុនា ហើយជាធម្មតានឹងថមថយចេញពីឧបទ្វីបឥណ្ឌានៅចុងខែកញ្ញា ហើយត្រឹមខែតុលា មានភ្លៀងមូសុងខ្លាំងបំផុតមុននឹងបញ្ចប់រដូវខ្យល់ និងភ្លៀងមូសុង។

សូមជម្រាបថា​​​​​​​​ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរខ្លាំងឡើងៗ ដែលក្រុមអ្នកជំនាញកំពុងបង្ហាញពីការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុនេះ៕

ប្រភព៖ CNA

Share.