ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹង​បើកទ្វាកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិច) ក្នុងប្រកួតទី២ ដោយ​ជួប​ជា​មួយ Shan United នៅថ្ងៃទី០៥ តុលានេះ វេលាម៉ោង ០៧:០០នាទីយប់ នៅវគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

ដោយលែក​សម្រាប់​ការ​ប្រកួត​ទី១ របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣ទល់និង០ នារាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន។

កម្មវិធីប្រកួត​បន្ត​របស់ភ្នំពេញក្រោន ៖

  • ប្រកួតទី៣៖ ភ្នំពេញក្រោន ជួប Macarthur​ FC ថ្ងៃទី២៦ តុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៤៖ Macarthur​ FC ជួប ភ្នំពេញក្រោន ថ្ងៃទី០៩ វិច្ឆិកា នៅកីឡដ្ឋាន THUWUNNA STADIUM (YANGON) វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ជួប Dynamic Herb Cebu ថ្ងៃទី៣០ វិច្ឆិកា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៦៖ Shan United ជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX (MANILA) វេលាម៉ោង ០៧:០០នាទីយប់

ចំពោះលក្ខន្តិកៈនៃការប្រកួតគឺលេងក្នុងដីក្រៅដី (Home-Away) សរុប​៦ប្រកួត ខណ:ក្រុមលេខ១ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ASEAN ZONE និងក្រុមលេខ២ល្អ។

គួរបញ្ជាក់ថា ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ី​កណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.