ក្លិបបាល់ទាត់ភ្នំពេញក្រោន បន្តយកឈ្នះ Shan United ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិ នារាត្រីថ្ងៃទី៥ តុលា វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។

នេះគឺជាជ័យជម្នះទី២ បន្ទាប់ពីការ​ប្រកួត​ទី១ របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន។

ស្របពេលក្រុមទី១នៅកម្ពុជា ដែលឈ្នះ២ប្រកួតជាប់គឺ វិសាខា វគ្គជម្រុះក្នុងពូលកាលពី AFC Cup ឆ្នាំ២០២២៖

  • ២៤ មិថុនា ២០២២ Kaya FC Iloilo ១-២ វិសាខា
  • ២៧ មិថុនា ២០២២ វិសាខា ៥-២ Bali United។

លទ្ធផលក្រុមពូល F ជាមួយភ្នំពេញក្រោន៖

កម្មវិធីប្រកួតបន្តរបស់ភ្នំពេញក្រោន៖

  • ប្រកួតទី៣៖ ភ្នំពេញក្រោន ជួប Macarthur FC ថ្ងៃទី២៦ តុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៤៖ Macarthur FC ជួប ភ្នំពេញក្រោន ថ្ងៃទី០៩ វិច្ឆិកា នៅកីឡដ្ឋាន THUWUNNA STADIUM (YANGON) វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ជួប Dynamic Herb Cebu ថ្ងៃទី៣០ វិច្ឆិកា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៦៖ Shan United ជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX (MANILA) វេលាម៉ោង ០៧:០០នាទីយប់៕
Share.