ព្រឹត្តិការណ៍​ប្រកួតពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ  បាន​រកឃើញ​ក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម ចុងក្រោយហើយ ដោយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ថ្ងៃ សៅរិ៍ និង​ថ្ងៃអាទិត្យ ទី០៧-០៨ ឆ្នាំ២០២៣ មាន៤ ប្រកួត នៅទីលានវិទ្យាល័យ ហ៊ុនសែន ស្វាយ រំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សម្រាប់​កម្មវិធីប្រកួត រួមមានដូចខាងក្រោម៖

ថ្ងៃសៅរិ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣

-គូរទី១៖ យុវជនរមាសហែក vs NEVER WIN វេលាម៉ោង ៨:០០ព្រឹក
-គូរទី២៖ យុវជនសាមគ្គី vs UNITED SEZ វេលាម៉ោង ២:០០រសៀល

ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣

-គូរទី១៖ BLUE DRAGON vs ត្នោត FC វេលាម៉ោង ៨:០០ព្រឹក
-គូរទី២៖ សសយក ស្រុកស្វាយទាប vs ពូប្រុស លីង គួយ វេលាម៉ោង ២:០០រសៀល

ពានរង្វាន់ស្វាយរៀងខាប់ (Svay Rieng Cup) អាយុក្រោម១៨ឆ្នាំ រដូវកាលឆ្នាំ២០២៣ បានចាប់ ផ្តើម​ការប្រកួតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មាន២២ក្រុមចូលរួមប្រកួត បែងចែងជា៦ពូល ក្នុង ១ពូល មាន៤ក្រុម ខណៈពូល ច មានតែក្រុមតែប៉ុណ្ណោះ៕

Share.