ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023 បាន​​រក​ឃើញ​ក្រុម​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ស្រប​ពេល​ដែល​ពូល A ក្រុម​ទ័ព កម្ពុជា​ ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ហើយ​ម្ចាស់​ផ្ទះ​វៀតណាម និង​ឡាវ ឡើង​ទៅ​ជុំ​បន្ត។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023 ដើម្បីរួមចំណែកផ្សព្វផ្សាយ និង​បង្កើន​ទំនាក់​ទំន​ងសហប្រតិបត្តិការ សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ព និង​បណ្តា​ប្រទេស​អាស៊ានក្នុងស្មារតី “កីឡាតភ្ជាប់ចំណងមិត្តភាព”។

ពានរង្វាន់​បាល់ទះ​កងទ័ព​អាស៊ាន នេះ​មាន​ក្រុម​ចូលរួម​ប្រកួត​ចំនួន​៧ ប្រទេស បែងចែក​ជា​២ពូល ដោយ​ប្រកួត​ពី​ថ្ងៃ​ទី​​៣ ដល់​ទី៨ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម៕

រូបថត&Art Work៖ AAVT

Share.