សិល្បៈ​ជាតិ​៖ ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​តារា​សម្ដែង​ ពិធីការនី​ ឌី សូនិត្តា បាន​ចេញ​មក​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​​ថា​អ្នក​នាង​ត្រូវ​បាន​អ្នក​ជិត​ខាង​បំពាន​យក​ដុំ​ថ្ម​គប់​ចូល​ផ្ទះ​រហូត​បែក​ដល់​កញ្ចក់។

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ម្សិលមិញ​នេះ​ អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​​បាន​ចេញ​មក​ទម្លាយ​ថា​៖ «​បងប្អូន​អើយ​ ​ទើប​ចេញ​ពី​ការងារ​ភ្លាម​ ​ទទួល​បាន​រូប​ពី​កូន​ចៅ​មក​ភ្លាម​ ​ស្លុត​ចិត្ត​ អ្នក​ជិត​ខាង​សាហាវ​ណាស់​ ​គប់​មក​ដល់​ទៅ​២​ដុំ​ ​ប៉ះក្បាល​ជាង​ ហើយ​ចេះ​ហេង​ហើយ​មិន​ប៉ះ​ក្មេង​ៗ​ដែល​ជា​កូន​ជាង​សំណង់​ ​គ្នា​ឡើង​ញ័រ​ ឡើង​រន្ធត់​រត់​ចែក​ជើង​គ្នា​។​ ឱ​មនុស្ស​អើយ​មនុស្ស​ ​ហេតុ​អី​បាន​មនុស្ស​ឥលូវ​សាហាវ​ម៉្លេះ​ តិច​ទៀត​ខ្ញុំ​ឡាយ​បងប្អូន​ សុំ​ព្រលះ​ទាំង​ថ្ងៃ​សីល​​តែ​ម្តង​ទៅ​។​»

បន្ទាប់​ពី​ចេញ​មក​ទម្លាយ​រឿង​នេះ​អ្នក​នាង​ក៏​បាន​ចេញ​វីដេអូ​រៀបរាប់​លម្អិត​បន្ថែម​ផង​ដែរ​។ សូម​ទស្សនា​ការ​រៀបរាប់​របស់​អ្នក​នាង​ខាង​ក្រោម​នេះ​៖

Share.