ម្ចាស់​ផ្ទះ​វៀតណាម ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទះ​ពានរង្វាន់​កង​ទ័ព​អាស៊ាន ឆ្នាំ២០២៣ (Asean Armies Volleyball Tournament 2023) បន្ទាប់​ពី​យក​ឈ្នះក្រុម​ទ័ពថៃ ក្នុង លទ្ធ​ផល​៣សិតទល់និង១ (២៥-២៣, ២៦-២៨, ២៥-១៨, ២៥-២៣) នៅទីលាន​យោធភូមិភាគ​ទី​៧ ក្នុង​ទីក្រុង​ហូជីមិញ នា​ល្ងាច​ថ្ងៃ​ទី​៨ ខែ​តុលា។

ចំណាត់​ថ្នាក់លេខ១ ដល់លេខ៤ រួម​មាន៖

  • ជើងឯក៖ ម្ចាស់ផ្ទះវៀតណាម
  • លេខ២៖ កងទ័ពថៃ
  • លេខ៣៖ កងទ័ពឥណ្ឌូណេស៊ី
  • លេខ៤៖ កងទ័ពឡាវ

ដោយឡែក​សម្រាប់​ក្រុម​ទ័ព កម្ពុជា​ ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល បន្ទាប់​ពី​ប្រកួត​ជម្រុះក្នុងពូល​ចាញ់​ម្ចាស់​ផ្ទះ​​ម្ចាស់​ផ្ទះ​វៀតណាម ៣-០ និង​ចាញ់​ឡាវ ៣-២។ ក្នុងការប្រកួតនេះ ក្រៅ​ពីវៀត​ណាម​ដែល​ជា​ម្ចាស់ផ្ទះ ក៏មាន​ការ​ចូល​រួម​ពីក្រុម​មក​ពីប្រ​ទេស​ចំនួន ៦ ផងដែររួមមាន៖ ថៃ ម៉ាឡេស៊ី ឡាវ កម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023 ដើម្បីរួមចំណែកផ្សព្វផ្សាយ និង​បង្កើន​ទំនាក់​ទំន​ងសហប្រតិបត្តិការ សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ព និង​បណ្តា​ប្រទេស​អាស៊ានក្នុងស្មារតី “កីឡាត​ភ្ជាប់ចំណងមិត្តភាព”។

វៀតណាម បាន​រៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ Asean Armies Volleyball Tournament 2023 ការប្រកួត​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣៕

រូបថត&Art Work៖ AAVT

Share.