សិល្បៈ​អន្តរជាតិ​៖ អស់​រយៈ​ពេល​ជិត​១​ខែ​ហើយ​ដែល​តារា​ចម្រៀង​-តារា​សម្ដែង​ Ariana Grande បាន​ដាក់​ពាក្យ​លែងលះ​​ពី​អតីត​ស្វាមី​ Dalton Gomez យ៉ាង​ណា​​តារា​រូប​នេះ​ត្រូវ​បង់​ប្រាក់​ទៅ​តាម​ការ​ទាមទារ​របស់​អតីត​ស្វាមី​ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​លែងលះ​។​

តារា​ស្រី​វ័យ​៣០​​អាច​បញ្ចប់​នីតិវិធី​លែងលះ​ពី​អតីត​ស្វាមី​ Dalton Gomez បាន​​ភ្លាម​ៗ​បន្ទាប់​ពី​នាង​បង់​ប្រាក់​ចំនួន​​១​លាន​​២​សែន​ដោយ​មិន​គិត​បញ្ចូល​ពន្ធ​ដល់​អតីត​ស្វាមី។ ជាង​នោះ​ទៀត​ Dalton នឹង​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​នោះ​ឡើយ​ព្រោះ​លោក​បើក​ប្រាក់​មុន​។ លើស​ពី​នេះ​ទៀត​ Dalton ក៏​នឹង​ទទួល​បាន​ប្រាក់​ពាក់​កណ្ដាល​ទៀត​ពី​ការ​លក់​អចល​នទ្រព្យ​ របស់​ពួក​គេ​នៅ​ក្រុង Los Angeles។ កាន់​តែ​ពិសេស​ទៀត​នោះ​ Dalton មិន​បាច់​ចាយ​ប្រាក់​ឱ្យ​​មេធាវី​នោះ​ឡើយ​ ព្រោះ​ Araina បាន​យល់​ព្រម​បង់​ប្រាក់​ចំនួន​២​ម៉ឺន​៥​ពាន់​ដុល្លារ ឱ្យ​ទៅ​មេធាវី​ដែល​រត់​ការ​ឱ្យ​ Dalton ថែម​ទៀត​។

Ariana Grande និង​អតីត​ស្វាមី Dalton មុនពេល​លែងលះ​

«រវាង​អ្នក​ទាំង​ពីរ​នោ​តែមាន​ការ​ស្រលាញ់​និង​គោរព​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ ហើយ​ពួក​គេ​ចង់​ឱ្យ​អ្វី​ៗ​គ្រប់​យ៉ាង​ដំណើរ​ទៅ​បាន​យ៉ាង​ត្រឹម​ត្រូវ​» នេះ​បើ​តាម​ប្រភព​ជិត​ស្និទ្ធ​ប្រាប់​សារព័ត៌មាន​ TMZ

គួរ​រំលឹក​ជា​ថ្មី​ថា​ Ariana Grande និង Dalton Gomez បាន​រៀបការ​​ត្រឹម​តែ​២​ឆ្នាំ​គត់​ មុន​នឹង​តារា​ចម្រៀង​ស្រី​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​លែងលះ​អតីត​ស្វាមី​កាល​ពី​ជិត​១​ខែ​មិន​ ហើយ​ចង់​ឱ្យ​ដំណើរ​ការ​ច្បាប់​បាន​លឿន​ និង​បែក​គ្នា​​ដោយ​សន្តិវិធី​។ តាម​រយៈ​ឯកសារ​លែងលះ​កាល​បរិច្ឆេទ​បែក​គ្នា​ត្រូវ​បាន​កត់ត្រា​បញ្ចូល​​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ៕

https://troryorng.com
Share.