សៀមរាប ៖ បុរសម្នាក់បន្ទាប់ពីបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ក្រុមគ្រួសារ បងប្អូនដើរតាមស្វែងរក ទីបំផុតប្រទះឃើញ តែក្លាយជាសាកសពអណ្តែតទឹក បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២៥នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

សពជនរងគ្រោះមានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះរាល់ថ្ងៃ ក្រុមគ្រួសារ មើលថែ ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បាត់ជនរងគ្រោះចេញពីផ្ទះ ក្រុមគ្រួសារតាមស្វែងរក តែមិនឃើញ ចុះរាវតាមទឹកប្រឡាយដែរតែមិនប៉ះ អស់រយៈពេល៣ថ្ងៃទៅហើយ បងប្អូននៅបននតស្វែងរក ស្រាប់តែនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមគ្រួសារប្រទះឃើញជនរងគ្រោះស្លាប់អណ្តែតនៅក្បែរផ្ទះទឹកទៅវិញ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.