វីរៈ​កីឡាករ​ជម្រើសជាតិម៉ូតូ​ទឹក​កម្ពុជា​ លោក​ សាលី អ៊ូមើត ដែល​ត្រូវបានប្រធានក្រុមម៉ូតូទឹកកម្ពុជា បាន​ ចាត់​ទុក​កីឡាករ​ម៉ូតូទឹក​កម្ពុជា សាលី ហ្វីលីន ជា Golden Boy បន្ទាប់ពីដណ្ដើមបានមេដាយ ៥គ្រឿងម្នាក់ឯង បំបែកកំណត់ ត្រា ប្រវត្តិសាស្ដ្រ និងសាងភ្ញាក់ផ្អើលជាខ្លាំងក្នុងព្រឹត្តិការណ៍ពិភព លោក​ក្នុង​កម្មវិធី WGP1. WATER JET WORLD SERIES 2023 នៅ​អា​មេរិក ។

ក្នុងនោះកីឡាករ​ម៉ូតូទឹក​កម្ពុជា សាលី ហ្វីលីន បាន​ដណ្ដើម​បាន​មេដាយ រួម​មានមេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។ បញ្ចប់​ព្រឹត្តិការណ៍ កីឡាម៉ូតូទឹកកម្ពុជា បាន​ដណ្ដើម​បានមេដាយរហូតដល់ ៩គ្រឿង ដ្បិត​កន្លងមក ខ្លួន និងសិស្សប្អូន ម៉ីន មូស្ដាន់ ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើនម្នាក់មួយ ឬ ២​គ្រឿង​ប៉ុណ្ណោះ។

លើសពីនេះ កំឡុងពេលប្រកួត ក្នុង​នាម​កីឡាករវ័យ​ក្មេងជាងគេ ក្នុងវិញ្ញាសាប្រកួតរបស់ខ្លួន ហ្វីលីន បាន​ប្រើបច្ចេកទេសដ៏ប៉ិនប្រសព្វ ដើម្បីប្រជែង និងវ៉ាដៃគូប្រកួត ដែល​មាន​កម្រិត​ពិភព​លោកម្ដង​មួយៗ ធ្វើឲ្យគណៈ កម្មការ រៀបចំ និង​ទស្ស​និក​ជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ ពីមាន​ការ​ប្រកាស​ពី​ភាព​អស្ចារ្យ​របស់​កីឡាករ​ខ្មែរ​ឥស្លាម​រូប​នេះ ស្ទើរៀងរាល់ថ្ងៃ។

ព្រឹត្តិការណ៍ Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នឹង​បាន​ទៅ​ដល់​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា កន្លងទៅ ចាប់​ផ្ដើម​ប្រកួត​ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកីឡាករ សាលី អ៊ូមើត បាន​ដឹក​នាំ​កីឡាករ​វ័យ​ក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូបត្រូវធ្វើការប្រកួត និង​កីឡាករ​ថ្នាល ៤រូបទៀត ចូល​រួមរៀនសូត្រ និងដក​ស្រង់​បទ​ពិសោធន៍​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​នេះ៕

ប្រភព៖ NOCC

Share.