សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​ផលិត​កម្ម​ផលិត​ភាពយន្ត​ឈាន​​​មុខ​​របស់​កម្ពុជា​គឺ​ វ័នឌើរហ្វីម អេនធើធេនម៉ីន ​និង​ផលិតកម្ម​ ​អឺរ៉ាយ ភីកឈ័រ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហការ​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​ជាមួយ​នឹង​ផលិតកម្ម​ Tham Studio 19 ​ដែល​ជា​ផលិតកម្ម​និង​ចែក​ចាយ​ភាពយន្ត​នៅ​ឯ​ប្រទេស​ថៃ​។

នៅ​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​ផលិត​កម្ម​ វ័នឌើរហ្វីម​ ​និង​ ​អឺរ៉ាយ ភីកឈ័រ​ ​ជា​មួយ​ Tham​ ​Studio​ ​19​ កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​តុលា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​គឺធ្វើ​​​ឡើង​ដើម្បី​បង្កើត​ទម្រង់​នៃ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀង​ផ្លូវការ​ ​ជា​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ ដើម្បី​ធ្វើការ​រួម​គ្នា​ក្នុង​លក្ខណៈ​ដែល​លើក​កម្ពស់​បរិយាកាស​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ពិត​ប្រាកដ​សម្រាប់​ប្រសិទ្ធភាព​ ​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​អត្ថន័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ ដើម្បី​ការពារ​ ​និង​និរន្តរភាព​ ​និង​កិច្ច​សន្ទនា​ប្រកប​ដោយ​ជំនាញ​ក្នុង​ការ​ផលិត​ និង​ចែកចាយ​ភាពយន្ត​។​ ការ​ផ្លាស់​ប្តូរ​វប្បធម៌​មិន​រើសអើង​លើ​គ្រប់​បញ្ហា​ដែល​ទាក់ទង​នឹង​គម្រោង​ផ្សេង​ៗ​ ​ដើម្បី​ពង្រីក​ឱ្យ​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​គ្នា​នេះ​ សម្រច​បាន​ជា​សមិទ្ធិ​ផល​​​ពីរ​គឺ​នាំយក​​ខ្សែ​ភាពយន្ត​ខ្មែរ​របស់​ ​ផលិតកម្ម​ ​វ័នឌើរហ្វីម​ ​អេនធើធេនម៉ីន​ ​គឺ​រឿង​ «​កំណើត​អរូប​|​The​RITUAL​:​BLACK​NUN​»​ ជា​ប្រភេទ​ភាពយន្ត​រន្ធត់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ​ដោយ​​ភាពយន្ត​នេះ​គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ឡាវ​ ​នៅ​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០២៣​ និង​ប្រទេស​ថៃ ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ​ខាង​មុខ​នេះ​។ ​ជាមួយ​គ្នា​នេះ​ដែរ​ វ័នឌើរហ្វីម​ ក៏​គ្រោង​នាំ​យក​ភាពយន្ត​ ​«​កុំ​ដេក​ /​​Dont​Sleep​» ​ទៅ​ចាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០២៤​។​

តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហការគ្នា​នៅ​ពេល​នេះ​ ​យើង​សង្ឃឹម​ថា​ យើង​នឹង​បន្ត​សហការ​គ្នា​ឱ្យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ចែកចាយ​ភាពយន្ត​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ និង​អភិវឌ្ឍន៍​គម្រោង​ផលិត​ភាពយន្ត​រួម​គ្នា​នា​ពេល​អនាគត​បន្ត​ទៅ​មុខ​ទៀត​។​

ផលិត​កម្ម​របស់​កម្ពុជា​ខាង​លើ​នេះ​បាន​ចាត់​ទុក​ថា​ការ​ចាប់​ដៃ​សហការ​​ជាមួយ​នឹង​ផលិតកម្ម​ថៃ​គឺជា​ជំហាន​ថ្មី​មួយ​ទៀត​ សម្រាប់​ផលិត​កម្ម​ខ្លួន​ដែល​តែងតែ​ប្រកាន់​ខ្ជាប់​ទស្សនៈ ​និង​ចក្ខុវិស័យ​ ក្នុង​ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ក៏​ដូច​ជា​ការ​នាំ​យក​នូវ​ភាព​ទំនើប​នៃ​ភាពយន្ត​ពី​អន្តរជាតិ​មក​ជួយ​ជំរុញ​ឧស្សហកម្ម​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​។​

​ជាមួយ​នឹង​ទស្សនៈ​វិស័យ​ដ៏​វែង​ឆ្ងាយ​នេះ​ហើយ​ ​ទើប​ វ័នឌើរហ្វីម​ នៅ​ក្រាញ់​នរនាល​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ ទោះ​អំឡុង​ពេល​ដ៏​ពិបាក​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​លើ​សកល​លោក​ ​ក៏ ​វ័នឌើរហ្វីម ​នៅ​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផលិត​ភាពយន្ត​ឱ្យ​មាន​គុណភាព​ ត្រៀម​វាយ​លុក​ចូល​ទីផ្សារ​អន្តរជាតិ​ ​ដូច​មាន​សមិទ្ធផល​ខាង​លើ​នេះ​ជា​ភស្ដុតាង​ស្រាប់​៕

សូម​ទស្សនា​ Trailer ខាង​ក្រោម​នេះ​៖

Share.