សហព័ន្ធ​កីឡាបាល់តទាត់​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃទី១១ ខែតុលានេះ ផ្ដល់​សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​ខ្សែប្រយុទ្ធ Privat Mbarga។

Privat មានដើមកំណើត​​កាមេរូន អតីត​សមាជិក​របស់​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយ​រៀង​នេះក្លាយជាកីឡាករចូល​សញ្ជាតិទីពីររបស់កម្ពុជា បន្ទាប់ពីកីឡាករដើមកំនើតជប៉ុន Yudai Ogawa ដើម្បី​ត្រៀម​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយប៉ាគីស្ថាន ជម្រុះ​បាល់​ទាត់​ពិភព​លោក​២០២៦។

រំលឹកថា ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយ​ចូលរួម​ជាមួយ​បឹង​កេត មុន​នឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ ឆ្នាំ២០១៧ មុន​នឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មក កម្ពុជា វិញនៅឆ្នាំ ២០១៨ ជាមួយអាស៊ីអឺរ៉ុប (AEU) ។

មុនផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី Bali United Fcនៅ​ចុង​ឆ្នាំ២០២១ ខ្សែ​ប្រយុទ្ធ Privat Mbarga បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង អស់​រយ:​ពេល​ជិត ៣ឆ្នាំពោល​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៩ ហើយក៏បានជួយឲ្យក្លិបឈ្នះ​ជើងឯកក្របខណ្ឌកំពូលកម្ពុជាផងដែរ។

ខ្សែ​ប្រយុទ្ធសញ្ជាតិ​ដើម​​កាមេរូន មាន​ឈ្មោះ​ពេញ Jean Marie Privat Befolo Mbarga កើត​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅ​ក្នុង​ទីក្រុង Douala ប្រទេស​កាមេរ៉ូន បច្ចុប្បន្ន​មាវ័យ ៣១ឆ្នាំ មាន​កម្ពស់ ១,៦៨ម៉ែត្រ បច្ចុប្បន្នកំពុង​ប្រគប​អជីព​ក្នុង​ក្លិបបាល់ទាត់ Bali United Fc សមាជិក​លីគ​កំពូលឥណ្ឌូនេស៊ី៕

Share.