សិល្បៈជាតិ​៖ កាល​ពី​ពេល​ថ្មីៗ​នេះ​ ដួង វីរៈសិទ្ធិ​និង​ម៉ម ពេជ្ជ​រិទ្ធ បាន​ច្រៀង​រួម​គ្នា​ នៅ​ក្នុង​កម្មវិធី​មួយ​ ហេតុ​តែ​ទឹក​ដម​សំឡេង​របស់​បងប្អូន​ទាំង​ពីរ​ពីរោះ​រណ្ដំ​រហូត​ ​អង្រួន​បេះដូង​អ្នក​គាំទ្រ​ឱ្យ​ធ្លាក់​ក្នុង​មន្ត​សណ្ដំ​នៃ​ទឹក​ដម​សំឡេង​ដ៏​មាន​មន្តស្នេហ៍​។

ជា​ការ​ពិត​ណាស់​បងប្អូន​​បង្កើត​ដែល​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​តាំង​ពី​កំណើត​ព្រោះ​បាន​ទទួល​ DNA ​សិល្បៈ​ពី​អ្នក​មាន​គុណ​ត្រូវ​បាន​អ្នក​គាំទ្រ​កត់​សម្គាល់​ឃើញ​ថា​ជា​តារា​ចម្រៀង​ដែល​និយម​បង្ហើ​សំនៀង​តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​។ ឧទាហរណ៍​ដូច​ជា​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​តារា​ទាំង​ពីរ​ដួង​បាន​លើក​យក​បទ​ «ស្នូទឹកភ្លៀងធ្លាក់ & ប្រយោគស្នេហ៍» មក​ប្រគំ ដោយ​ដួង​ វីរៈសិទ្ធដេញ​ហ្គីតា ចំណែក​ ម៉ម ពេជ្ជរិទ្ធចុច​អក ព្រម​ទាំង​​ច្រៀង​បាន​យ៉ាង​ពីរោះ​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទាំង​ផ្ទាល់​ និង​តាម​រយៈ​វីដេអូ​ សុទ្ធ​តែ​និយាយ​ដូចៗ​គ្នា​ថា​ «ពីរោះណាស់» ថែម​ទាំង​មាន​អ្នក​ខ្លះ​ សំណូម​ពរ​ចង់ឱ្យ​បងប្អូន​ទាំង​ពីរ​បង្កើត​ជា​ក្រុម​ចម្រៀង​ច្រៀង​រួម​គ្នា​ទៀត​ផង​៕

ចង់​ដឹង​ថា​ពីរោះ​រណ្ដំ​ប៉ុណ្ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Share.