អតីតសមាជិករបស់ក្រុម Chelsea និង Real Madrid ខ្សែប្រយុទ្ធ Eden Hazard បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ក្នុងវ័យ៣២ឆ្នាំ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយសារបញ្ហារបួសច្រើនលើកច្រើនសារ។

មុនប្រកាសចូលនិវត្តន៍ Eden Hazard ធ្លាប់បានថ្លែងដូច្នេះថា៖«កំហុសមួយនៅឆ្នាំ ២០១៨ ធ្វើឱ្យជីវិតបាល់ទាត់របស់ខ្លួនប្រែប្រួលគ្រប់យ៉ាង នោះគឺនៅក្នុងជំនួបរវាង Real Madrid ប៉ះ PSG វគ្គចែកពូល UCL ខ្សែការពារ Thomas Meunier ធ្វើឱ្យខ្លួនរបួសកជើងរហូតដល់ចូលនិវត្តន៍ពីបាល់ទាត់»

គួរដឹងថា Hazard ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្លិបបារាំង Lille ចន្លោះពីឆ្នាំ ២០០៧ ដល់ឆ្នាំ២០១២ មុនផ្លាស់ទៅក្លិបអង់គ្លេស Chelsea ឆ្នាំ២០១២ ក្នុងតម្លៃផ្ទេរ ៣២លានផោន និងចុងក្រោយចូលរួមនៅ Real Madrid ក្នុងនាមកីឡាករមានតម្លៃផ្ទេរ ៨៩លានផោនពីកីឡដ្ឋាន Stamford Bridge ឆ្នាំ២០១៩ ដោយលេងក្នុងលីគអេស្ប៉ាញបានតែ ៥៤ប្រកួតប៉ុណ្ណោះ។

ក្រៅពីនេះខ្សែប្រយុទ្ធ Eden Hazard បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីធ្លាក់ចេញត្រឹមវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា៕

Share.