នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បានថ្លែងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថាលោកអន់ចិត្តនឹងការប្តូរកម្មវិធីប្រកួតរបស់ CPL ចំថ្ងៃអញ្ជើញភ្ញៀវ VIP ពីប្រទេសជប៉ុន ចូលទស្សនានៅកម្ពុជា។

លោក Akihiro Kato បានថ្លែងដូច្នេះថា៖‍«ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​បង្ខំ​ពី​ថ្ងៃ​ទី២១ ទៅថ្ងៃទី២២ ខែតុលា ស្របពេលដែលយើងបានអញ្ជើញសមាជិក VIP ជាច្រើននាក់មកពីប្រទេសជប៉ុន សម្រាប់ដំណើរកម្សាន្តនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយយើងបានស្នើសុំម្តងហើយម្តងទៀតទៅ CPL កុំឱ្យផ្លាស់ប្តូរកម្មវិធីប្រកួតឡើងវិញ ប៉ុន្តែពួកគេត្រូវបានបង្ខំឱ្យធ្វើដូច្នេះ។

លោក Akihiro Kato បន្តទៀតថា៖«កាលវិភាគលីគមានសារៈសំខាន់បំផុត ដោយសារមានភាគីពាក់ព័ន្ធផ្សេងៗគ្នាជាច្រើន ហើយកាលវិភាគរបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់។ CPL តែងតែមានភាពធូររលុងជាមួយខ្លួន ហើយតែងតែទាមទារនូវតម្រូវការខ្ពស់ពីក្លិបនាៗ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​អយុត្តិធម៌​ណាស់ចំពោះ​»។

បុរសជប៉ុនខាងលើបន្ថែម៖«ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ហើយបានបណ្តាក់ទុនពេលវេលា និងថវិកាជាច្រើន ហើយខ្ញុំបាននាំមនុស្ស និងលុយពីប្រទេសជប៉ុន មកកម្ពុជា ប៉ុន្តែរាល់ពេលដែលមានរឿងបែបនេះកើតឡើង វាធ្វើឱ្យខ្ញុំខូចចិត្ត»៕

តារាងចំណាត់ថ្នាក់ CPL គិតត្រឹមសប្តាហ៍ទី៧៖

កម្មវិធីប្រកួតនៅ CPL៖

Share.