លីគបាល់ទះ​ទាំង​ផ្នែក​បុរស និង​ផ្នែក​នារី របស់​ប្រទេស​កូរ៉េខាងត្បូង Korean V-League ឆ្នាំ​២០២៣-២៤ ​នឹង​ដំណើរការ​​ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ ដោយ​មាន​សមាជិក​​ចំនួន​៧​ផ្សេង​គ្នា​ទាំង​បុរស​និង​នារី ស្រប​ពេល​ដែល​សមាជិក​អាស៊ាន​ចំនួន​៧​នាក់ ក្នុង​ចំណោម​កូតា​បរទេស​​​ក្នុង​ទ្វីប​អាស៊ី ១៤​នាក់ បាន​​ផ្ទេរ​ទៅ​ប្រកប​អាជីព​នៅ​ទីនោះ។

បើ​តាម​ការ​បញ្ជាក់​របស់​​សហព័ន្ធ​បាល់ទះ​កូរ៉េខាងត្បូង ថា​កីឡាករ​កីឡា​ការិនី​បរទេស​​សមាជិក​អាស៊ី​ទាំង​១៤​នាក់​នោះ​មាន៖
*ផ្នែក​នារី
ក្លិប GS Caltex Seoul KIXX កីឡា​ការិនី Iris Tolenada របស់​ហ្វីលីពីន
– ក្លិប Hwaseong IBK Altos កីឡា​ការិនី Pornpun របស់​ថៃ
ក្លិប Daejeon CheongKwanJang Red Sparks កីឡា​ការិនី Megawati របស់​ឥណ្ឌូណេស៊ី
ក្លិប Gwangju AI Peppers កីឡា​ការិនី MJ Phillips របស់​ហ្វីលីពីន
ក្លិប Gimcheon Hi-pass កីឡា​ការិនី Thanacha របស់​ថៃ
ក្លិប Suwon Hyundai Hillstate កីឡា​ការិនី Wipawee របស់​ថៃ
ក្លិប Incheon Heungkuk Pink Spiders កីឡា​ការិនី Reina Tokoku របស់​ជប៉ុ​ន

*ផ្នែក​បុរស
ក្លិប Seoul Woori Card Wibee កីឡាករ Issei Otake របស់​ជប៉ុន
ក្លិប Suwon KEPCO Vixtormកីឡាករ Ryohei Iga របស់​ជប៉ុន
ក្លិប Cheonan Hyundai Skywalkersកីឡាករ Tsai Pei-chang របស់​តៃវ៉ាន់
ក្លិប Uijeongbu KB Insurance Starsកីឡាករ Liu Hung-min របស់​តៃវ៉ាន់
ក្លិប Ansan OKmanកីឡាករ Bayarsaikhan របស់​ម៉ុងហ្គោលី
ក្លិប Incheon Korean Air Jumbosកីឡាករ Marck Espejo របស់​ហ្វីលីពីន
ក្លិប Daejeon Samsung Bluefangsកីឡាករ Eddie របស់​ម៉ុងហ្គោលី

ពានរង្វាន់​លីគ​បាល់ទះ​កូរ៉េខាងត្បូង រៀបចំ​បាន​២០រដូវកាល​ហើយ ខណៈ​រដូវកាល​ឆ្នាំ​២០២៣-២៤ នេះ​​គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​គ្រោង​បញ្ចប់​ទៅ​ខែ​មេសា ឆ្នាំ​២០២៤ ខាង​មុខ។ ក្រុម​៧ ទាំង​ផ្នែក​បុរស​និង​នារី ត្រូវ​ប្រកួត​ចំនួន​៦​ជុំ ហើយ​ក្រុម​​មាន​ពិន្ទុ​ច្រើន​ជាង​គេ ត្រូវ​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​លេខ​២​និង​លេខ៣​ត្រូវ​ប្រកួត Play Off។

សម្រាប់​​ផ្នែក​​លីគ​បុរស​ ក្រុម ​Incheon Korean Air Jumbos ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​៨លើក ម្នាក់​ឯង​ខណៈ​ផ្នែក​លីគ​នារី ក្រុម Incheon Heungkuk Life Pink Spiders ឈ្នះ​ជើង​ឯក​បាន​៤លើក​ម្នាក់​ឯង​ច្រើន​ជាង​ក្រុម​ដទៃ៕

Share.