ជើង​ខ្លាំង​គុន​ខ្មែរ ឃឹម​ បូរ៉ា​ ឈ្នះឡាន១គ្រឿង ក្រោយផ្តួលគូប្រកួត អេលីត សាន់ ត្រឹមទឹកទី១ នាយប់ថ្ងៃទី១១ តុលា ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ខ្លាំងទាំង​៤រូប​ អេលីត​, សាន់​ ឈិត,​ សេរីវណ្ណថង​, ឃឹម​ បូរ៉ានិង​កីឡាករ​ ទូច​ ដេវីត​ ត្រូវ​បាន​អ្នក​គាំទ្រគុនខ្មែរ​បោះ​ឆ្នោះ​ពេញ​ចិត្តជ្រើសរើស​ឲ្យ​កីឡាករ ឃឹម​ បូរ៉ា​ ប៉ះជាមួយ អេលីត សាន់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ដណ្ដើម​ឡាន។​

​រង្វាន់​ឡាន​នេះ គឺ​ជា​រង្វាន់​ទី៣​ ហើយដែល​កីឡាករ​គុន​ខ្មែរ ទទួល​បាន​​​ក្នុង​នោះ​ឡាន​ទី១ បាន​ទៅ​លើក​​ ព្រំ​ សំណាង​ ឡាន​ទី២​ បាន​ទៅ​លើ​ ពេជ្រ​ សម្បត្តិ​ និង​លើក​នេះ​ បាន​ទៅ​លើកជើង​ខ្លាំង​គុន​ខ្មែរ ឃឹម​ បូរ៉ា។​

គួរបញ្ជាក់ថា មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ​កីឡាករ​កម្ពុជា​៤រូប​ អេលីត​ សាន់​ ឈិត​ សេរីវណ្ណថង​ ឃឹម​ បូរ៉ា​ និង​ ទូច​ ដេវីត ត្រូវ​ប្រកួត​ជា​មួយ​បរទេស​នៅ​វគ្គ​ទី១​ រៀង​ៗ​ខ្លួនក្រោយ​ពេល​ឈ្នះ ​គឺ​ត្រូវ​រង់ចាំ​​សារ​ច្រើន​ជាង​គេ​លេខ​១​ និង​លេខ២​ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជា​មួយ​គ្នា​នៅ​វគ្គ​ទី២​នេះ ​អ្នក​ឈ្នះ​បាន​ឡាន​១គ្រឿង​ភ្លាម៕​

Share.