បន្ទាប់ពីអស់ភារៈកិច្ចនៅភ្នំពេញ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលលោក FIFA World Cup 2026 ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងត្រលប់ទៅអ៊ីស្លាម៉ាបាត វិញដើម្បីប្រកួតទល់នឹងក្រុមជម្រើសជាតិកម្ពុជា ក្នុងជើងទី២ ក្រោយកីឡដ្ឋាន Jinnah Sports បិទទ្វារអស់រយះពេល ៨ឆ្នាំ។

មូលហេតុដែលនាំឱ្យកីឡដ្ឋាន Jinnah Sports របស់ប្រទេសប៉ាគីស្ថានត្រូវបិទទ្វារ ដោយសារប្រទេសនៅភាគខាងត្បូងមួយនេះ មានបញ្ហារសង្គ្រាម និងរឿងរ៉ាវជាច្រើននៅពីក្រោយខ្នង ជាហេតុនាំឱ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ត្រូវយកកីឡដ្ឋានប្រទេសដទៃធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងត្រូវប៉ះកម្ពុជា ជាថ្មីម្តងទៀតក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី២ ដែលនឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅក្នុងកីឡដ្ឋាន Islamabad Cricket Stadium ស្ថិតក្នុងទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន ស្របពេលដែលការប្រកួតកាលពីជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ ដែឬ។

Share.