​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ ថៃ អ៊ូបេគីស្ថាន អ៊ីរ៉ង់ អេហ្ស៊ីប បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​​ឈរ​ចំណាត់​ថ្នាក់​ល្អៗ ​កាល​វគ្គ​ជម្រុះ​តាម​ពូល ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះ​ថា Continental Futsal Championship នៅ​រាជធានី​បាងកក។

សរុប​លទ្ធផល​វគ្គ​ជម្រុះ​តាម​ពូល​មាន៖
ថ្ងៃ​ទី ២៥ ​កក្កដា ២០២១៖
-អ៊ូបេគីស្ថាន ៦-៣ កូសាវ៉ូ
-ថៃ ៦-៤ ​ម៉ូហ្សាំប៊ិកលី
-អេហ្ស៊ីប ១-០ តាហ្ស៊ីគីស្ថាន
-អ៊ីរ៉ង់ ៥-០ លីទុយអានី

ថ្ងៃទី២៦ កក្កដា ២០២១៖
-កូសឺវូ ៦-៦ ថៃ
-ម៉ូហ្សាំប៊ិក ០-១០ អ៊ូបេគីស្ថាន
-តាហ្ស៊ីគីស្ថាន ០-៧ អ៊ីរ៉ង់
-លីទុយអានី ៤-២ អេហ្ស៊ីប

ថ្ងៃទី២៧ កក្កដា ២០២១៖
-តាហ្ស៊ីគីស្ថាន ៩-២ លេទុយអានី
-អ៊ីរ៉ង់ ២-២ អេហ្ស៊ីប
-កូសាវ៉ូ ១-២ ម៉ូហ្សាំប៊ិក
-ថៃ ៤-៣ អ៊ូបេគីស្ថាន

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន៖

ថ្ងៃ​ទី២៩ កក្កដា ២០២១៖
-ម៉ោង​៣:៣០នាទី​រសៀល អ៊ីរ៉ង់ ប៉ះ អ៊ូបេគីស្ថាន
-ម៉ោង​៦:៣០នាទី​រសៀល ថៃ ប៉ះ អេហ្ស៊ីប

ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​ក្នុង​នោះ​ ពូល A មាន​ម្ចាស់​ផ្ទះ​ថៃ, ​អ៊ូបេគីស្ថាន, កូសឺវ៉ូ និង​ម៉ូហ្សាំប៊ិកលី ហើយ​ពូល B មាន​លីទុយអានី,អេហ្ស៊ីប,​តាហ្ស៊ីគីស្ថាន និង​អ៊ីរ៉ង់ ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ថៃ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ជាមួយ​ក្រុម​តំបន់​អាស៊ី​៤ទៀត​មាន​ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.