ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon នឹង​ចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភព​លោក M5 World Championship ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែល​មាន​សហម្ចាស់​ផ្ទះ ម៉ាឡេស៊ី និង​ហ្វី​លីពីន។

សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ មានក្រុម​ចូល​រួម​រហូត​ដល់ ២២ក្រុម ខណ: ប្រាក់ រង្វាន់ សរុប ចំនួន ៩០ម៉ឺនដុល្លារ ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។ ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​មាន​ក្រុម​ចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក និង​ត្រូវធ្វើ​ការ​បករកួត​ជម្រុះ​តាម​ពូល​ដើម្បី​រកអ្នក​ឡើង​ទៅ​វគ្គ​បន្ត ដោយ​ការ​ប្រកួតនឹង​ចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣​។

នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅ​ឆ្នាំ២០២៣នេះ គឺ​​ក្រុម​ See You Soon។

គួររំលឹកថា នេះ​ជា​លើកទី២ ហើយ​ដែល​ក្រុម​ See You Soon ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ដោយ​កាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួល​បាន​ចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយ​ទទួល​បាន​ប្រាក់​រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ (M4) បាន​ទៅ​លើក្រុម ECHO Philipine ទទួល​បាន​ប្រាក់​រង្វាន់ ៣០ម៉ឺនដុល្លារ៕

Share.