ក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា បាន​បន្ត​យក​ឈ្នះ​ក្រុម Taoyuan TFMI នៅ​ប្រកួត​ទី២ ក្នុងលទ្ធផល ៣សិតទល់២ (25-21, 22-25, 21-25, 26-24, 10-15)។

ទស្សនាវីដេអូហាយឡាយក្លិបបាល់ទះ Win Streak របស់ វឿន វាសនា រកបានជ័យជម្នះប្រកួតទី២ លើក្រុម Taoyuan TFMI កាល​ពី​ថ្ងៃទិ១៥ តុលា៖

ប្រកួទី១ ក្លិប ​Win Streak បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (20-25, 25-22, 23-25, 25-21, 15-10) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ដោយលែក​សម្រាប់​ជំនួប​បន្ត​របស់​ក្លិប វឿន វាសនា នឹងត្រូវ​ជួប​ក្រុម Yunlin MIZUNO នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕​​

Share.