នៅព្រឹកថ្ងៃទី១៥ ខែតុលា ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់ទីក្រុង​អ៊ីស្លាម៉ាបាត នៃប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការប្រកួតជើងទី២ វគ្គជម្រុះ FIFA WORLD CUP 2026 ជុំទី១ នៅកីឡដ្ឋាន Jinnah Sports ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

នេះគឺជាលើកដំបូងដែលក្រុមជម្រើសជាតិប៉ាគីស្ថាន បើកទ្វារកីឡដ្ឋាន Jinnah Sports ក្រោយខកខានអស់រយ:ពេល៨ឆ្នាំ ហើយមូលហេតុដែលនាំឱ្យកីឡដ្ឋាន Jinnah Sports របស់ប្រទេសប៉ាគីស្ថានត្រូវបិទទ្វារ ដោយសារប្រទេសនៅភាគខាងត្បូងមួយនេះ មានបញ្ហារសង្គ្រាម និងរឿងរ៉ាវជាច្រើននៅពីក្រោយខ្នង ជាហេតុនាំឱ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ត្រូវយកកីឡដ្ឋានប្រទេសដទៃធ្វើជាម្ចាស់ផ្ទះ។

អ្នកគាំទ្រប៉ាគីស្ថាន មានការខកចិត្ត និងសុំទោស ចំពោះប្រជាជនកម្ពុជា ដែលសហព័ន្ធរបស់ខ្លួនរៀបចំបដិសណ្ឋារកិច្ចមិនបានល្អ ដោយយកឡានមិនសូវល្អទៅទទួលក្រុមជម្រើសជាតិកម្ពុជា។

សម្រាប់ជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមស្មើក្រុមភ្ញៀវប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៃវគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក FIFA World Cup 2026 ជើងទី១ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) រាជធានីភ្នំពេញ។

ស្របពេលដែលជើងទី២ កីឡាករ Privat Mbarga, ចាន់ វឌ្ឍនាកា, ទេស សម្បត្តិ, ស៊ិន សុវណ្ណមករា និង កាន់ ពិសាល ត្រូវបានលោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដកឈ្មោះចេញ។ ខណ:ខ្សែការពារ តាំង ប៊ុនឆៃ មានឈ្មោះទៅលេងជើងទី២។

Share.