ភ្នំពេញ ៖ តាមព័ត៌មានទទួលបាននារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ មនុស្សប្រុសស្រីលង់ទឹកស្លាប់ចំនួន៤ករណីផ្សេងគ្នានៅខេត្តបន្ទាយមានជ័យ និងនៅខេត្តកំពត។

ជនរងគ្រោះស្លាប់ដោយសារលង់ទឹក នៅក្នុងខេត្តបន្ទាយមានជ័យ មាន៣ករណី ៖ ទី១ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់បានស្លាប់ដោយសារលង់ទឹកប្រឡាយ ក្នុងចំណោមក្មេងស្រី៤នាក់ នាំគ្នាចុះលេងទឹកអូរ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ទី២ យុវជនម្នាក់ លង់ទឹកព្រែកស្លាប់នៅឃុំសឿ ហើយអណ្តែត ប្រទះឃើញនៅភូមិចំណោម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ទី៣ កុមារីម្នាក់លង់ទឹកស្រះស្លាប់ នៅភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ចំណែកនៅខេត្តកំពតវិញ មានបុរសម្នាក់ ចុះលេងទឹកជ្រោះ ហើយបានលង់ស្លាប់ នៅរមណីយដ្ឋាន តាដា ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នេះដូចគ្នា៕

អត្ថបទ៖ តាតុងសែនជ័យ

Share.