ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា បាន​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត Asian Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន ​នៅ​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ​។

ប្រតិភូនិងអត្តពលិកកីឡាជនពិការកម្ពុជា រួម​មាន​ប្រភេទកីឡា អត្តពលកម្ម ហែលទឹក វាយ​កូន​ឃ្លី​លើ​តុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី។ ក្នុងចំណោម ៦ប្រភេទកីឡានេះ គឺ​មាន​កីឡាជាក្រុមចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស៨នាក់ និងកីឡាបាល់បោះជិះរទេះ នារី ១២នាក់ ចំណែកឯ ៤ប្រភេទកីឡាទៀត មានអត្តពលិកម្នាក់ៗដូចៗគ្នា។

ដោយឡែក​សម្រាប់ ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ​កម្ពុជា ណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ដោយក្រុមកីឡាការិនីការ៉ាតេ លើ​វិញ្ញាសា​សម្ដែង​មេគុន​នារីជា​ក្រុម។ នេះគឺជាមេដាយតែមួយ ដែល​អត្តពលិកកម្ពុជា ដណ្ដើម​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំនេះ។

សម្រាប់​ព្រឹត្តិការណ៍ Asian Para Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ខណ:ពិធី​បើក​ជាផ្លូវ​ការ នឹង​ធ្វើ​ធ្វើ​ឡើង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣៕

រូបភាព៖ NOCC

Share.