សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ក្រោយយកកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសក្បាលដោយសារទំនាស់ពាក្យសម្តីក្នុងពិធីជួបជុំសែនព្រេនមួយនៅភូមិ ថ្មី  ឃុំ ថ្មី  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលកាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៣។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង  សុីវលី  ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅភូមិទួល កំរៀង ឃុំថ្មី  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ជនរងគ្រោះបានរងរបួស ចំថ្ងាស ដេរចំនួន  ១០ថ្នេរ  ។

ចំណែកឯជនសង្ស័យមានឈ្មោះ ផង់  សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី  ឃុំថ្មី  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

យោតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា     នៅថ្ងៃទី ១៥  ខែ តុលា  ឆ្នាំ ២០២៣  មុន ពេល កេីតហេតុ  ជនរងគ្រោះ  បាន មកជួប ជុំបងប្អូននៅក្នុង ពីធីសែនកូនប្រុស  របស់ ឈ្មោះ  កែវ  សុផុន (ត្រូវ ជាបង របស់ ជនរងគ្រោះ )  ស្ថិត នៅ ភូមិ ឃុំ កេីតហេតុ ខាងលើ  ហេីយ បាន នាំគ្នា ផឹក សុីអស់ជាច្រេីនកេះ  មួយសន្ទុះក្រោយមកស្រាប់តែមាន បុរសម្នាក់ ដែល ជាភ្ញៀវខាងកូនស្រី  បានមកនិយាយប្រាប់ ” ពេលគាត់ ដេីរ ទៅបត់ជេីងតូច នៅក្រោយផ្ទះ  ត្រូវ បាន ជនសង្ស័យ ស្រែក គំហក ខ្លាំង ដាក់ ខ្លួន ” លឺដូចនោះ ជនរងគ្រោះ បាន ក្រោកពីកន្លែងផឹកដេីរសំដៅ ទៅសួរនាំ ជនសង្ស័យ ដែល កំពុង ឈរ នៅ មុខ ផ្ទះ  ពេល នោះ ជនសង្ស័យ បាន និយាយ ពាក្យ មិន សមរម្យ ដាក់ ជនរងគ្រោះ  ឃើញ ដូច នោះ ជនរងគ្រោះ បាន ដេីរចេញមកកន្លែងផឹកសុីវិញ  មួយសន្ទុះក្រោយ  ជនរងគ្រោះ បាន ដេីរ ចេញ ពីកន្លែង ផឹកស៊ី  បម្រុង ទៅយកសាច់ ក្លែម នៅផ្ទះ  ពេល ដេីរចេញ ស្រាប់តែ ជនសង្ស័យ បាន ឈរ ជេរ ខ្លួន នៅមុខផ្ទះ  ពេល នោះ ជនរងគ្រោះ បានដេីរទៅសួរ ថា  “ម៉េច ហ្អែង ជេរ អញចឹង”  ពេល នោះ ជនរងគ្រោះ ក៏បាន ឈ រនិយាយ  ជាមួយ ម្ដាយ បង្កើត របស់ ជនសង្ស័យ  ព្រោះគាត់ ជាចាស់ទុំ ភ្លាម នោះ ស្រាប់ តែ ជនសង្ស័យ បាន ចូល ទៅ ក្នុង ផ្ទះ យក កាំបិត ប៉័ងតោ  កាប់ មកលេី ជនរងគ្រោះ មួយ កាំបិត ចំថ្ងាសផ្នែក ខាងស្ដាំ បណ្តាល ឱ្យរបួស  រួច ម្តាយ ជនសង្ស័យ បាន ឃាត់ ចូល ក្នុង ផ្ទះ បាត់ ទៅ  ចំណែក ជនរងគ្រោះ  ត្រូវ បាន បងប្អូន បញ្ជូន ទៅ មន្ទីរ ពេទ្យ ឯកជន  ដេីម្បី ព្យាបាល របួស។

ភ្លាម នោះ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ថ្មី  បានចុះ ទៅ ដល់ កន្លែង កើត ហេតុ  ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូន មកកាន់ អធិការ ដ្ឋាន នគរបាល ស្រុក កណ្ដាល ស្ទឹង  ដេីម្បី កសាង សំណុំ រឿង តាម នីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.