នាយិកាគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ការសិក្សាវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» នៅប្រទេសស្វីស ដោយជោគជ័យ។

ក្នុងនាមស្ដ្រីខ្មែរដំបូង ដែលទទួលបានឱកាសចូលរួមសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅ UEFA នេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងក្ដីរីករាយ ដែលបញ្ចប់ការសិក្សាវគ្គដ៏មានសារៈសំខាន់នេះ ។ លើសពីនេះ កញ្ញាបានថ្លែងអំណរគុណជាពិសេស ចំពោះលោកជំទាវប្រធានក្លិបបាល់ទាត់វិសាខា កែ សួនសុភី ដែលបានផ្ដល់ឱកាសឲ្យកញ្ញា បានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អភិវឌ្ឍន៍ខ្លួន និងរួមចំណែកដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមនិយាមបាល់ទាត់អន្ដរជាតិ។

ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ពិសេស និងការចែករំលែកបទពិសោធន៍ខ្លះៗ បន្ទាប់ពីនាយិកាគ្រប់គ្រងក្លិបរបស់វិសាខា បានចូលរួមសិក្សាវគ្គ «គ្រប់គ្រងបាល់ទាត់» ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) រយៈពេល ១ឆ្នាំកន្លងមក៕

Share.