សព្វ​ថ្ងៃ​នេះ​ជឿ​ថា​មិន​មាន​អ្នក​ណាមិន​ស្គាល​់​ប្រុស​ស្អាត​​ ទ្រី​​ តារាវុធ​ នោះ​ឡើយ​ព្រោះ​បុរស​សង្ហា​​ឆក់​បេះដូង​អ្នក​ទស្សនា​រូប​នេះ​បាន​ក្ដោបក្ដាប់​តំណែង​ជា​តួ​ឯក​ប្រុស​ស្ទើ​គ្រប់​ស្ថានីយ​ទូរទស្សន៍។​

រឿង​ភាគ​ដែល​លោក​ ទ្រី តារាវុធ​ សម្ដែង​មួយ​ចំនួន​បាន​ចាក​់​បន្ត​កន្ទុយ​គ្នា​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ល្បី​ៗ​ ធ្វើ​ឱ្យ​លើ​កញ្ចក់​ទូរទស្សន៍​ស្ទើ​គ្រប់​ប៉ុស្ដិ៍​មាន​វត្តមាន​តួ​អង្គ​ដែល​លោក​សម្ដែង​ដំណាល​គ្នា​ជា​ច្រើន​រឿង​ ដូច​ជា​នៅលើ​កញ្ចក់​​ទូរទស្សន៍​ហង្សមាស ទូរទស្សន៍បាយ័ន ទូរទស្សន៍​ភីអិនអិន​ ជា​ដើម។

រឿង​ភាគ​ដែល​​ពិធីករ​ឆ្នើម​កម្មវិធី​ប្រកួត​ Miss Universe ឆ្នាំ​ ២០១៩ និង​ ២០២០ សម្ដែង​ជា​តួ​​ឯក​ហើយ​កំពុង​បញ្ចាំង​ រឿង​ទីមួយ​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន ក្រមុំ​មុខ​ពីរ សម្ដែង​ជាមួយ​នឹង​តួឯក​ស្រី​ព្រះកាយ​ច័ន្ទ​ បញ្ចាំង​ថ្ងៃ​ច័ន្ទ​ដល់​ព្រហស្បត្តិ វេលាម៉ោង​៧ ទៅ៨យប់ រឿង​ទីពីរ​ Bro ខូច​ចិត្ត​ Sastra Film App ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​នឹង​កញ្ញា​ ចិនចិន រឿង​ទីបី កញ្ញា​មុខ​ឈើ​​ បញ្ចាំង​នៅ​ទូរទស្សន៍ ហង្សមាសHDTV សម្ដែង​ជា​គូ​ជាមួយ​នឹង​កញ្ញា​ សឹម ស្រីនិច បញ្ចាំង​​ថ្ងៃ​ចន្ទ​ អង្គារ​ ពុធ វេលា​ម៉ោង​ ៨​ទៅ​៩​យប់​ រឿង​ទី​ ៤ ខណៈ​រឿង​ដែល​ត្រៀម​បញ្ចាំង​មាន​ អូន​ចុង​ភៅ​កំពូ​លស្នេហ៍​ ​ត្រៀម​បញ្ចាំង​នៅ​ទូរទស្សន៍ភីអិនអិន និង​រឿង​ទី​៥ ១០០​%​គឺ​ស្រលាញ់​ ត្រៀម​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ BayonTV និង​រឿង​ ឯណា​ខ្មោច​ ត្រៀម​បញ្ចាំង​នៅ​លើ​ App Angkor DC

រំលឹក​ឡើង​វិញ​ ទ្រី តារាវុធ គឺ​ជា​ម្ចាស់ជ័យ​លាភី Freshie Boy ឆ្នាំ​២០១៦ នៅ​ឆ្នាំ២០១៩ បាន​ចេញ​ទៅ​ប្រកួត​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ កម្មវិធី​ Man of the year 2019 ជាប់​ក្នុង​លំដាប់ Top10 និង​ឈ្នះ​ពាន​ប្រុស​ស្អាត​ញញឹម​ស្រស់​ (Best smiles awards) បុរស​សង្ហា​រូប​នេះ​ឈាន​ជើង​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដំបូង​តាមរ​យៈ​ការ​សម្ដែង​​ភាពយន្ត​ខ្នាតធំ​រឿង​ «សសរកន្លោង​»៕

Telegram-Troryorng

Share.