ក្រុមជម្រើសជាតិប៉ាគិស្ថាន ត្រូវទទួលក្រុមភ្ញៀវកម្ពុជា ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី១ វេលាម៉ោង៤:០០នាទីល្ងាច ក្នុងកីឡដ្ឋាន Jinnah Sports ទីក្រុងអ៊ីស្លាម៉ាបាត ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងនោះអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានថ្លែងថា៖‍« សូម​ឱ្យ​មាន​ការប្រកួតល្អ, ជឿជាក់ថាកម្ពុជា អាចធ្វើបាន»។

លោក Keisuke Honda ធ្លាប់បានផ្តាំទៅកាន់ក្រុមជម្រើសជាតិកម្ពុជា ថា៖«ខ្ញុំសង្ឃឹមថានឹងអាចឃើញកម្ពុជាលេង World Cup មុនពេលខ្ញុំស្លាប់»។

នេះគឺជាលើកដំបូងដែលក្រុមជម្រើសជាតិប៉ាគីស្ថាន បើកទ្វារកីឡដ្ឋាន Jinnah Sports ក្រោយខកខានអស់រយ:ពេល៨ឆ្នាំ ហើយមូលហេតុដែលនាំឱ្យកីឡដ្ឋាន Jinnah Sports របស់ប្រទេសប៉ាគីស្ថានត្រូវបិទទ្វារ ដោយសារប្រទេសនៅភាគខាងត្បូងមួយនេះ មានបញ្ហារសង្គ្រាម និងរឿងរ៉ាវជាច្រើននៅពីក្រោយខ្នង ជាហេតុនាំឱ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ត្រូវយកកីឡដ្ឋានប្រទេសដទៃធ្វើជាម្ចាស់ផ្ទះ។

ករណីប្រសិនបើក្រុមកម្ពុជា ឬប៉ាគីស្ថាន អាចយកឈ្នះក្នុងការប្រកួតជើងទី២នេះ គឺនឹងត្រូវឡើងទៅកាន់វគ្គបន្ត នៅជុំទី២ ដោយមានក្រុមជើងខ្លាំង អារ៉ាប៊ីសាអូឌីត, ហ្ស៊កដានី និងតាជីគីស្ថាន ដែលកំពុងតែរងចាំនៅក្នុងពូល G ស្រាប់៕

Share.